ការរញ្ជួយដីដ៏ខ្លាំងក្លាបានកើតមានឡើងនាព្រឹកថ្ងៃទី ៦ ខែកក្កដា (តាមម៉ោងទីក្រុងហាណូយ) បានធ្វើឱ្យរញ្ជួយរដ្ឋ California ភាគខាងត្បូង បណ្ដាលឲ្យមនុស្សម្នាក់ត្រូវរងរបួស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ។ មុននេះ ទីភ្នាក់ងារស្ទង់មតិ ភូមិសាស្ត្រអាមេរិក (USGS) បានប្រកាសថា ការរញ្ជួយដី ៦,៩ រិច្ឆទ័រ ជាមួយនឹងចំណុចកណ្តាល ដែលចម្ងាយ ១០ គីឡូម៉ែត្រពី ទីក្រុង Ridgecrest ក៏ជាជាកន្លែងកើតមានឡើងការរញ្ជួយដី ៦,៤ រិច្ឆទ័រនាពេលកន្លងទៅ។ ការរញ្ជួយដីបានអូសបន្លាយយ៉ាងហោចណាស់កន្លះនាទី ហើយអាចជះឥទ្ធិពលដល់ទីក្រុង Las Vegas និងមិកស៊ិកផងដែរ៕