ការរញ្ជួយដីនេះបណ្តាលឱ្យដាច់ អគ្គិសនីក្នុងមូលដ្ឋាន ប៉ះពាល់ដល់ចរាចរណ៍ ហើយបណ្ដាលឲ្យមនុស្ស យ៉ាងហោចណាស់៨០ នាក់បានរងរបួស។ លោកស្រី Lam Thi Thanh Phuong អគ្គទីប្រឹក្សានៃស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានមានប្រសាសន៍ថា៖ “ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានទំនាក់ទំនងជាមួយសមាគមជនវៀតណាមនៅតំបន់ ដែលរងគ្រោះដោយការ រញ្ជួយដីដើម្បីស្វែងយល់អំពីស្ថានភាពសហគមន៍នៅទីនេះ។ រហូតមកដល់ពេលនេះមិនមានជន រងគ្រោះវៀតណាមត្រូវបានគេកត់ត្រាទុកទេ។ យោងតាមលោកស្រីរូបនេះថាស្ថានទូតវៀតណាមប្រចាំនៅជប៉ុននឹងបន្តទំនាក់ទំនងជាមួយសមាគមជនវៀតណាមនិងអាជ្ញាធរជប៉ុនដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីជនវៀតណាមនៅតំបន់រងគ្រោះនិងចាត់វិធានការគាំពារពលរដ្ឋក្នុងករណីចាំបាច់ផងដែរ៕