ការរញ្ជួយដីនៅជប៉ុន៖ ជនរងគ្រោះដែលត្រូវស្លាប់បានកើនឡើងដល់ ៤១ នាក់

Chia sẻ
(VOVworld) – ការរញ្ជួយដីចំនួន​ ២ លើកបានកើតមាន
ឡើងជាបន្តបន្ទាប់ក្នុង រយៈពេល ៣ ថ្ងៃនៅកោះ Kyushu
 ប៉ែកនីរតីជប៉ុនដែលបានបណ្តាការបាត់បង់ ដ៏ធ្ងន់ធ្ងរខាង
អាយុជីវិតមនុស្សនិងសម្ភារៈចំពោះខេត្ត Kyushu និងខេត្ត
 Kumamoto។ 

ការរញ្ជួយដីនៅជប៉ុន៖ ជនរងគ្រោះដែលត្រូវស្លាប់បានកើនឡើងដល់ ៤១ នាក់ - ảnh 1
ការរញ្ជួយដីនៅជប៉ុន៖ ជនរងគ្រោះដែលត្រូវស្លាប់បានកើនឡើងដល់ ៤១ នាក់ (Image: VNA)

(VOVworld) – ការរញ្ជួយដីចំនួន​ ២ លើកបានកើតមានឡើងជាបន្តបន្ទាប់ក្នុង
 រយៈពេល ៣ ថ្ងៃនៅកោះ Kyushu ប៉ែកនីរតីជប៉ុនដែលបានបណ្តាការបាត់បង់
 ដ៏ធ្ងន់ធ្ងរខាងអាយុជីវិតមនុស្សនិងសម្ភារៈចំពោះខេត្ត Kyushu និងខេត្ត
Kumamoto។ មជ្ឈដ្ឋានមន្ត្រីជប៉ុនបានឲ្យដឹងថា៖ ការរញ្ជួយដីទាំងនេះបានធ្វើឲ្យ
មនុស្សចំនួន ៤១ នាក់ត្រូវស្លាប់ ១០០០ នាក់រងរបួងនិង ៩ សែននាក់ត្រូវភៀស
ខ្លួនផ្ទះចំនួន ១៧០០ ខ្នងត្រូវបានបំផ្លិចបំផ្លាញ។ ប្រធានខុទ្ទកាល័យគណៈរដ្ឋ
មន្ត្រីជប៉ុន លោក  Yoshihide Suga បានឲ្យដឹងថា៖ គ្មានហានិភ័យណាមួយ
ឡើយនៅរងចក្រអាគ្គិសនីនុយ ក្លាអ៊ែរ Sendai នៅខេត្ត Kagoshima និងរងចក្រ
អាគ្គិសនី Genkai នៅខេត្ត Saga ។ ក្នុងសន្និសីទកាសែតនាយប់ថ្ងៃទី ១៦ មេសា
នាយករដ្ឋមន្ត្រីជប៉ុន លោក  Shinzo Abe បានឲ្យដឹងថា៖ បណ្ដាកំលាំងជួយ
សង្គ្រោះកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីជួយសង្គ្រោះ
ប្រជាជនទោះបីជាអាកាសធាតុមានបំរ៉ែបំរួលស្មុគស្មាញក៏ដោយ។ នាថ្ងៃដ
ដែលស្ថានទូតវៀតណាមប្រចាំនៅជប៉ុនក៏បានឲ្យដឹងថា៖ គ្មានប្រជាពលរដ្ឋ
វៀតណាមណាមួយនាក់ដែលរងរបួសក្នុងការរញ្ជួយដីនៅជប៉ុននៅឡើយ។
 នាថ្ងៃទី ១៦ មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen
Xuan Phuc បានផ្ញើរ សាររំលែកទុកនិងសាកសួរសុខទុកដល់នាយករដ្ឋមន្ត្រី
ជប៉ុន លោក Shinzo Abe ផងដែរ៕​

ប្រតិកម្មទៅវិញ