|
ការិយាល័យនយោបាយបានធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍យោធាមជ្ឈឹម (VOV) |
VOV-នាថ្ងៃទី៤កញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការត្រួតពិនិត្យកា
រិយាល័យនយោបាយវៀតណាមបានធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍
យោធាមជ្ឈឹមអំពីការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤ (នីតិកាលទី១១)
ស្ដីអំពីបញ្ហាបន្ទាន់មួយចំនួនក្នុងការកសាងបក្សនាបច្ចុប្បន្ន និងសារាចរណ៍លេខ
០៣របស់ការិយាល័យនយោបាយនីតិកាលទី១១ ស្ដីអំពីការបន្តជំរុញការរៀន
សូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធានហូជីមិញ។ ថ្លែងមតិនៅពីធីធ្វើការ
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ប្រធានគណៈ
កម្មាធិការត្រួតពិនិត្យបានវាយតំលៃខ្ពស់បក្សភាគកងទ័ពបានអនុវត្តយ៉ាងម៉ឹងម៉ាត់
វិទ្យាសាស្ត្រប្តូរផ្ដាច់ការលាតត្រដាងអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤
នីតិកាលទី១១និងសារាចរណ៍លេខ០៣របស់ការិយាល័យនយោបាយ។
“សូមស្នើរបន្តបញ្ជាណែនាំគណៈកម្មាធិការបក្ស អង្គការបក្សគ្រប់ជាន់ថ្នាក់
ក្នុងបក្សភាគកងទ័ពបន្តជ្រួតជ្រាបនិងលាតត្រដាងអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹម
លើកទី៤នីតិកាលទី១១ និងសារាចរណ៍លេខ០៣ធ្វើឲ្យកម្មាភិបាលបក្ខជនមហាជន
ម្នាក់ៗយល់យ៉ាងជ្រាលជ្រៅអំពីគោលដៅសំណូមពរ។ បង្កើតការប្រែប្រួលសកម្ម
អំពីសតិអារម្មណ៍នយោបាយសីលធម៍របៀបរស់នៅ៕”