អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ (រូបថតៈ TTXVN) |
នៅក្នុងពិធី អតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម បានថ្លែងនិងចូលរួមមតិយោបល់ប្រកបដោយបំណងប្រាថ្នានិងទំនួលខុសត្រូវ អំពីកិច្ច ការកសាងបក្ស កសាងនីតិរដ្ឋសង្គមនិយម ជាពិសេស គៀងគររាល់ប្រភពកម្លាំង ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងនិរន្តរភាព។
អញ្ជើញថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានទទួលស្គាល់និងថ្លែងអំណរគុណចំពោះការចូលរួមមតិរបស់សមមិត្តជាអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស របស់ប្រទេសជាតិ។ ទាក់ទងនឹងស្ថានភាពរបស់ប្រទេសជាតិក៏ដូចជាសមិទ្ធិល លទ្ធផលទទួលបាន លើគ្រប់វិស័យនាពេលកន្លងមក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានមានប្រសាសន៍ថា នោះជាការស្នងដំណែង ជាការពង្រីកនូវសមិទ្ធិផលនៃរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីប្រទេសជាតិ ក្រោមការដឹកនាំរបស់បក្ស ជាពិសេស ជាការពង្រីកស្មារតីសាមគ្គី ឯកភាពក្នុងបក្សទាំងមូល ក្នុងប្រជាជនទាំងមូលនិងក្នុងកងទ័ពទាំងមូលផងដែរ៕