ក្រុមឧទ្ទាមនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោសម្លាប់រង្គាលមនុស្សរាប់ សិបនាក់

Chia sẻ
(VOVWORLD) -យ៉ាងហោចណាស់មានមនុស្សចំនួន ៤០ នាក់ត្រូវស្លាប ដោយក្រុមឧទ្ទាមឥស្លាមនៃបណ្ដាកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធភាព (ADF) នាយប់ថ្ងៃទី ៧ តុលា នៅ Beni ខេត្ត Kivu ភាគខាងជើង នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោប៉ែកខាងកើត។ក្រុមឧទ្ទាម ADF បានវាយប្រហារបន្ទាយយោធាជាច្រើននៅក្នុងទីក្រុង Beni ហើយកាន់កាប់បានបន្ទាយចំនួន ៣ ។ 
ក្រុមឧទ្ទាមនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោសម្លាប់រង្គាលមនុស្សរាប់ សិបនាក់ - ảnh 1ក្រុមឧទ្ទាមនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោសម្លាប់រង្គាលមនុស្សរាប់ សិបនាក់ 

យ៉ាងហោចណាស់មានមនុស្សចំនួន ៤០ នាក់ត្រូវស្លាប ដោយក្រុមឧទ្ទាមឥស្លាមនៃបណ្ដាកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធភាព (ADF) នាយប់ថ្ងៃទី ៧ តុលា នៅ Beni ខេត្ត Kivu ភាគខាងជើង នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោប៉ែកខាងកើត។ក្រុមឧទ្ទាម ADF បានវាយប្រហារបន្ទាយយោធាជាច្រើននៅក្នុងទីក្រុង Beni ហើយកាន់កាប់បានបន្ទាយចំនួន ៣ ។ មជ្ឈដ្ឋានមន្ត្រីយោធាមូលដ្ឋានបានបញ្ជាក់ស្ថានភាពនៅតំបន់នេះ គឺនៅតែមានភាពតាន តឹង។ ក្រុមឧទ្ទាម ADF បានបង្កើតឡើងនាឆ្នាំ ១៩៩៦ នាគ្រាដំបូងបានធ្វើសកម្មភាពនៅតំបន់ Uganda ប៉ែកខាងលិច បន្ទាប់មកបានពង្រីកទៅភាគឦសាននៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងចងសម្ព័ន្ធមិត្តជាមួយក្រុមប្រដាប់អាវុធនៅទីនេះ បន្ទាប់ពីត្រូវបានបណ្ដេញចេញពីយោធា Uganda។ ដោយសារមានសកម្មភាពនៃក្រុមឧទ្ទាមនោះតំបន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោប៉ែកខាងកើតគឺតែងតែស្ថិតក្នុងស្ថានភាពអស្ថិរភាព៕

ប្រតិកម្មទៅវិញ