យោងតាមអ្នកនាំពាក្យនៃក្រុម ឥស្លាមនេះ លោក Dawoud Shihab បានឲ្យដឹងថា៖ កិច្ចព្រមព្រៀងពោលខាំងលើត្រូវបាននាំចេញ ដើម្បី "នាំមកនូវភាពសុខសាណ្តត្រាណ"។ យោងតាមលោករូបនេះបានឲ្យដឹងថា៖ រួមជាមួយក្រុម Jihad នេះ ចលនាឥស្លាមហាម៉ាសគ្រប់គ្រងតំបន់ហ្គាហ្សាក៏ បានប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងនេះដែរ។ទោះបីជាយ៉ាងណាក៏ដោយ ហាម៉ាសនិងអ៊ីស្រាអែលគឺសុទ្ធតែមិនទាន់បញ្ជាក់ជាផ្លូវការអំពីកិច្ចព្រមព្រៀងពោលខាងលើឡើយ។
មុននេះ នាថ្ងៃដដែល ចលនាឥស្លាមហាម៉ាសបានឲ្យដឹងថា៖ យន្តហោះអ៊ីស្រាអែលបានវាយប្រហារជើងអាកាសតម្រង់លើទីតាំងនៃក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា ដើម្បីតបតរវិញការ បាញកាំភ្លើងត្បាល់ចំនួន ៣០ គ្រាប់ទៅកាន់ទឹកដីអ៊ីស្រាអែលរបស់ប៉ាឡេស្ទីនផងដែរ៕