ក្រុមអ្នកជំនាញរបស់ OPCW ពន្យារពេលអធិការកិច្ច Douma ដោយសារហេតុផលសន្តិសុខ |
ថ្លែងមតិនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុង La Haye របស់ហូឡង់ អគ្គនាយក OPCW លោក Ahmet Uzumcu បានឲ្យដឹងថា៖ ករណីបាញរះពោលខាងលើបានបង្ខំឱ្យកងកម្លាំងសន្ដិសុខនៃអង្គការសហប្រជាជាតិត្រូវវិលត្រលប់ទៅវិញ។ ទន្ទឹមនឹងនេះ មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិបានចាត់ទុកថា៖ ករណីវាយប្រហារពោលខាងលើ គឺតម្រង់លើបុគ្គលិកសន្តិសុខ ដែលកំពុងអនុវត្តន៍ភារកិច្ចស៊ើងអង្កេតនៅ Douma។
នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅ OPCW លោក Peter Wilson បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ គឺមិនដឹងច្បាស់ថាតើនាពេលណាទើបក្រុមអធិការកិច្ចរបស់ OPCW នឹងអាចទៅកាន់ Douma ប្រកបដោយសុវត្ថិភាពឡើយ៕