ក្រុមហាម៉ាសប្រកាសត្រៀមខ្លួនជាស្រចចរចាស្តីពីការដោះដូរឈ្លើយសឹកជាមួយអ៊ីស្រាអែល

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៨ ខែសីហា មេដឹកនាំចលនាប្រដាប់អាវុធឥស្លាមហាម៉ាសដែលកាន់កាប់តំបន់ ហ្គាហ្សា បានប្រកាសថាចលនានេះបានត្រៀមខ្លួនចរចារស្តីពីការដោះដូរឈ្លើយសឹកជាមួយអ៊ីស្រាអែល។
ក្រុមហាម៉ាសប្រកាសត្រៀមខ្លួនជាស្រចចរចាស្តីពីការដោះដូរឈ្លើយសឹកជាមួយអ៊ីស្រាអែល - ảnh 1 ទាហាននៃចលនាប្រដាប់អាវុធឥស្លាមហាម៉ាស (រូបថត៖ TTXVN)

សេចក្តីជូនដំណឹងនៅលើគេហទំព័រផ្លូវការរបស់ហាម៉ាសបានដកស្រង់សេចក្តីថ្លែងការណ៍របស់លោក Ismail Haniyeh ក្នុងដំណើរទៅសាកសួរសុខទុក្ខ គ្រួសារមួយចំនួននៅភាគកណ្តាលតំបន់ហ្គាហ្សាដោយលើកច្បាស់ថា ដល់ពេលវេលាត្រូវដោះលែងឃ្លើយសឹកហើយចលនានេះនឹងមិនទុកចោលឈ្លើយសឹកទាំងនេះទេ។ កាលពីឆ្នាំ ២០១៧ ចលនាហាម៉ាសបានប្រកាសថាកំពុងចាប់ឃុំខ្លួនទាហានអ៊ីស្រាអែល ៤ នាក់ ប៉ុន្តែមិនបានប្រកាសពីស្ថានភាពសុខភាពរបស់ប្រជាជនទាំងនេះទេ ខណៈដែលអ៊ីស្រាអែលបានឲ្យដឹងថាមាន ២ នាក់ក្នុងចំណោម ៤ នាក់ដែលត្រូវបានចាប់ខ្លួន បានស្លាប់បាត់ទៅហើយ៕

ប្រតិកម្មទៅវិញ