រដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ចិន Huawei បញ្ចូកទៅក្នុងបញ្ជីខ្មៅ |
ការព្រមាននេះត្រូវបានលើកឡើងដោយមជ្ឈដ្ឋានអ្នកជំនាញអាមេរិកនៅក្នុងបរិបទដែលរដ្ឋអំណាចប្រធានាធិបតី អាមេរិក លោក Donald Trump បានដាក់ ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ចិន Huawei បញ្ចូកទៅក្នុងបញ្ជីខ្មៅ ហើយស្នើរឲ្យក្រុមនេះត្រូវដាក់ពាក្យសុំផ្តល់អាជ្ញាប័ណ្ណ ប្រសិនបើចង់ទិញបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិក។ ក្រុមអ្នកជំនាញខាងបច្ចេកវិទ្យាក៏សំដែងនូវការព្រួយបារម្ភផងដែរថារាល់វិធានការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន នឹងនាំទៅរកការតតប ស្រដៀងគ្នាពីប្រទេសចិន ដែលទំនងជាបណ្តាលឱ្យមានការខូចខាងដល់ក្រុមហ៊ុនដែលមានទីស្នាក់ការនៅអាមេរិកផងដែរ៕