ក្រុមហ៊ុនអាកាសចរណ៍វៀតណាមសាកល្បងធ្វើលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិកជាផ្លូវការ

Chia sẻ
(VOVWORLD) -  លក្ខខ័ណ្ឌអាចទទួលបានរួមមានអ្នកដំណើរដែលត្រូវការអាយុលើសពី ១៨ ឆ្នាំនិងមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ ១៩ ពីកន្លែងធ្វើតេស្តិ៍ ដែលបានចុះឈ្មោះជាមួយ IATA។ 
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមសាកល្បងធ្វើលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិកជាផ្លូវការ - ảnh 1Vietnam Airlines នឹងចាប់ផ្តើមការសាកល្បងជាផ្លូវការនូវការប្រើប្រាស់លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក IATA Travel Pass  (រូបថត៖CTV/Vietnam+)

ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀត ណាម Vietnam Airlines បានប្រកាសថានឹងសាកល្បងជាផ្លូវការ ការប្រើប្រាស់លិខិតឆ្លង ដែនសុខភាព អេឡិចត្រូនិក IATA Travel Pass លើជើង ហោះហើរចំនួន ២ ដែលមានស្នាកលេខ VN301 ពីអាកាស យានដ្ឋាន Narita (តូក្យូ,ជប៉ុន) ទៅកាន់ទីក្រុង Da Nang នៅថ្ងៃទី ១៥ និង ២៣ ខែកក្កដា។ នេះគឺជាសកម្មភាពដើម្បីអនុវត្ត ន៍ជាក់ស្តែង កម្មវិធីសហប្រតិ បត្តិការរវាងសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក្រោមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីខែឧសភាកន្លងមក។ លក្ខខ័ណ្ឌអាចទទួលបានរួមមានអ្នកដំណើរដែលត្រូវការអាយុលើសពី ១៨ ឆ្នាំនិងមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ ១៩ ពីកន្លែងធ្វើតេស្តិ៍ ដែលបានចុះឈ្មោះជាមួយ IATA។ អ្នកដំណើរអាចចុះឈ្មោះនៅលើគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមយ៉ាងតិច ៣ ថ្ងៃមុនថ្ងៃចេញដំណើរ ទាញយកកម្មវិធី IATA Travel Pass ចូលក្នុងទូរស័ព្ទដៃ ចុះឈ្មោះគណនីនិងបញ្ចូលព័ត៌មានជើងហោះហើរតាមអាស័យដ្ឋាន៖ https: // www.vietnamairlines.com/vn/en / plan-book /experience/iata-travel-pass.

ការសាកល្បង IATA Travel Pass ត្រូវបានចាត់ទុកថាជាសញ្ញាដំបូងដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តកម្មវិធី “លិខិតឆ្លងដែនវ៉ាក់សាំង” របស់វៀតណាម៕

ប្រតិកម្មទៅវិញ