ក្រុមហ៊ុនអាកាសចរណ៍វៀតណាមសកម្មក្នុងការសាងសង់ផ្លូវអាកាសប្រកបដោយសុវត្ថិភាព

Chia sẻ
(VOVWORLD) - ក្នុងចំណោមនោះ ជើងហោះហើរទៅកាន់អឺរ៉ុប (រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស) ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំណើរការជើងហោះហើរដឹកអ្នកដំណើរ និងដឹកទំនិញដែលមានចំនួន ២៤ ជើងក្នុងមួយសប្តាហ៍។

នារសៀលថ្ងៃទី២៤ កុម្ភៈ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ទាក់ទិននឹងផលប៉ះពាល់ពីស្ថានភាពរុស្ស៊ី-អ៊ុយក្រែន លើផ្លូវហោះហើរអន្តរជាតិរបស់ក្រុមហ៊ុនអាកាសចរ ណ៍វៀតណាម។ តាមនោះ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ វៀតណាមបានសាងសង់យ៉ាងសកម្មនូវផ្លូវហោះហើរតាមផ្លូវអាកាស និងរៀបចំអាកាសយានដ្ឋានបម្រុង ដើម្បីបញ្ចៀសតំបន់ដែលអាចនឹងមានសង្គ្រាម ធានាបាននូវសុវត្ថិភាពដាច់ខាតសម្រាប់ការហោះហើរ។

បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍វៀតណាមដូចជា Vietnam Airlines, Vietjet Air និង Bamboo Airways ដែលដំណើរការជើងហោះហើរអន្តរជាតិជាប្រចាំពីប្រទេសវៀតណាមទៅ/មកពីប្រទេសនិងតំបន់ដែនដីចំនួន ១៥ រួមមាន កម្ពុជា ហុងកុង (ចិន) ជប៉ុន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ ( ចិន) ថៃ ឡាវ បារាំង អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី រុស្ស៊ី និងអាមេរិក។ ក្នុងចំណោមនោះ ជើងហោះហើរទៅកាន់អឺរ៉ុប (រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស) ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំណើរការជើងហោះហើរដឹកអ្នកដំណើរ និងដឹកទំនិញដែលមានចំនួន ២៤ ជើងក្នុងមួយសប្តាហ៍៕

ប្រតិកម្មទៅវិញ