ក្រុមហ៊ុនអាកាសចរណ៍វៀតណាមផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅប្រទេសម៉ាឡេស៊ី

Chia sẻ
(VOVWORLD) - នេះជាសកម្មភាពក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដើម្បីបន្តជើងហោះហើរអន្តរជាតិរបស់អាកាសចរណ៍វៀតណាម ក៏ដូចជាផ្សព្វផ្សាយផលិតផលទេសចរណ៍ និងគោលដៅនានាក្នុងប្រទេសវៀតណាម ដែលក្រុមហ៊ុនអាកាសចរណ៍ វៀតណាមមាន និងបន្តដាក់ពង្រាយជុំវិញពិភពលោក។ 
នាថ្ងៃទី 19 ខែកក្កដា នៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) ទីភ្នាក់ងារតំណាងក្រុមហ៊ុនអាកាសចរ ណ៍ជាតិវៀតណាម (Vietnam Airlines) ប្រចាំប្រទេសម៉ាឡេស៊ី បានសម្របសម្រួលជាមួយ ទីភ្នាក់ ងារទេសចរណ៍ Asia Companion Travel និង Vietnam TravelMart ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយទេសចរណ៍ និងបើកដំណើរការលក់ផលិតផលក្នុងទីផ្សារម៉ាឡេស៊ីជាមួយ ប្រធានបទ "ស្វែងយល់ពីប្រទេស វៀតណាមជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម"។

នៅក្នុងសិក្ខាសាលានេះ តំណាងក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងទីភ្នាក់ងារទេសចរណ៍ចំនួនពីរបានណែនាំអំពីទិសដៅវៀតណាម ផលិតផលបណ្តាញហោះហើរ សេវាកម្ម និងគោលនយោបាយលក់របស់អង្គភាព រួមទាំងដំណើរទេសចរណ៍ជាកញ្ចប់សម្រាប់អតិថិជនទូទៅ អតិថិជនលំដាប់ខ្ពស់ និងអតិថិជនឥស្លាមនៅប្រទេសម៉ាឡេស៊ី។

នេះជាសកម្មភាពក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដើម្បីបន្តជើងហោះហើរអន្តរជាតិរបស់អាកាសចរណ៍វៀត ណាម ក៏ដូចជាផ្សព្វផ្សាយផលិតផលទេសចរណ៍ និងគោលដៅនានាក្នុងប្រទេសវៀតណាម ដែលក្រុមហ៊ុនអាកាសចរណ៍វៀតណាមមាន និងបន្តដាក់ពង្រាយជុំវិញពិភពលោក។ ការបើកជើងហោះហើរឡើងវិញដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ទៅកាន់ទីក្រុងហាណូយ - គូឡាឡាំពួរ ទីក្រុងហូជីមិញ - គូឡាឡាំពួ និងឆាប់ៗនេះ Da Nang - គូឡាឡាំពួ បង្ហាញពីការងើបឡើងវិញយ៉ាងខ្លាំងនៃពាណិជ្ជកម្ម និងទេសចរណ៍ នៅពេលដែលជំងឺរាតត្បាត COVID-19 ត្រូវបានគ្រប់គ្រង៕

ប្រតិកម្មទៅវិញ