ក្រុមហ៊ុនអាកាសចរណ៍វៀតណាមទទួលបានវិញ្ញាបនប័ត្រផ្កាយ ៥ ខ្ពស់ជាងគេសម្រាប់សុវត្ថិភាពប្រឆាំងជំងឺកូវីដ ១៩

Chia sẻ

(VOVWORLD) -  Vietnam Airlines បច្ចុប្បន្ន គឺជាក្រុមហ៊ុនអាកាស ចរណ៍តែមួយគត់ នៅក្នុងប្រទេសវៀតណាមដែលមានក្រមស្តង់ដារគ្រប់កម្រិត សម្រាប់បង្ការ ប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ដើម្បីអនុវត្តន៍តាមជើងហោះហើរនីមួយៗ។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមទទួលបានវិញ្ញាបនប័ត្រផ្កាយ ៥ ខ្ពស់ជាងគេសម្រាប់សុវត្ថិភាពប្រឆាំងជំងឺកូវីដ ១៩ - ảnh 1លោក Le Hong Ha អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានទទួលវិញ្ញាបនប័ត្រផ្កាយ ៥ ខ្ពស់ជាងគេរបស់ Skytrax សម្រាប់សុវត្ថិភាពប្រឆាំងនឹងកូវីដ ១៩ (រូបថត៖ baodansinh.vn)

ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់វៀតណាម (Vietnam Airlines) បានក្លាយជាក្រុមហ៊ុនអាកាស ចរណ៍ដំបូងគេនៅវៀតណាមនិងជាក្រុមហ៊ុនអាកាសចរណ៍ទី ៩ នៅលើពិភពលោកដែលត្រូវបាន Skytrax (អង្គការដែលមានជំនាញក្នុងការស៊ើបអង្កេតនិងស្រាវជ្រាវផលិតផលសេវាកម្មនិងអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ សម្ព័ន្ធភាពនៃក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាននិង អ្នកផ្គត់ផ្គង់ដឹកជញ្ជូនតាមអាកាស) បានផ្តល់វិញ្ញាបនប័ត្រផ្កាយ ៥ ខ្ពស់បំផុតសម្រាប់សុវត្ថិភាពអំពីការប្រយុទ្ធប្រឆំាងកូវីដ ១៩។

Vietnam Airlines បច្ចុប្បន្ន គឺជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ នៅក្នុងប្រទេសវៀតណាមដែលមានក្រមស្តង់ដារគ្រប់កម្រិត សម្រាប់បង្ការ ប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ដើម្បីអនុវត្តន៍តាមជើងហោះហើរនីមួយៗ៕

ប្រតិកម្មទៅវិញ