ក្រុមហ៊ុនអាកាសចរណ៍ និងអង្គការសុខាភិបាល​ជាច្រើនមិនគាំទ្រចំពោះ​​បទប្បញ្ញត្តិ ស្តីពី​ការធ្វើតេស្តរកជំងឺ​កូវីដ-១៩

Chia sẻ
(VOVWORLD) - អង្គការសុខាភិបាលនិងក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានសម្តែងការមិនគាំទ្រចំពោះបទប្បញ្ញត្តិស្តីពីការធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរមកពីប្រទេសចិន។
ក្រុមហ៊ុនអាកាសចរណ៍ និងអង្គការសុខាភិបាល​ជាច្រើនមិនគាំទ្រចំពោះ​​បទប្បញ្ញត្តិ ស្តីពី​ការធ្វើតេស្តរកជំងឺ​កូវីដ-១៩ - ảnh 1ប្រទេសកាតា តម្រូវឱ្យអ្នកដំណើរមកពីប្រទេសចិន ត្រូវបង្ហាញលទ្ធផលធ្វើតេស្ត។ (រូបថត៖ aawsat)

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៤ ខែមករា អគ្គនាយកនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ លោក Willie Walsh បានសង្កត់ធ្ងន់ថា ការស្រាវជ្រាវជុំវិញការកើតឡើងនៃវ៉ារ្យ៉ង់ Omicron បានសន្និដ្ឋានថា ការដាក់របាំងរាំងស្កាត់លើការធ្វើដំណើរគឺមិនមានប្រសិទ្ធភាពចំពោះរលកនៃការឆ្លងជំងឺដ៏ខ្លាំងក្លានោះទេ។ មុននោះ ទីភ្នាក់ងារគ្រប់គ្រង់អាកាសយានដ្ឋានអ៊ឺរ៉ុប (ACI Europe) ក៏បានចាត់ទុកថា បទប្បញ្ញត្តិដែលបង្ខំឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរមកពីប្រទេសចិន គឺមិនត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រឡើយ។

ក្នុងពេលជាមួយគ្នានោះ កាលពីថ្ងៃទី៤ ខែមករា សហភាពអឺរ៉ុប (EU) នៅតែផ្តល់អនុសាសន៍ឱ្យប្រទេសទាំងអស់ធ្វើតេស្ដរកេជំងឺកូវីដ-១៩ មុនពេលហោះហើរសម្រាប់អ្នកដំណើរមកពីប្រទេសចិន ក្នុងបរិបទដែលចំនួនអ្នកឆ្លងជំងឺនៅក្នុងប្រទេសនេះកំពុងកើនឡើង។ ទន្ទឹមនឹងការធ្វើតេស្តអវិជ្ជមានចំពោះមេរោគ SARS-CoV-2 មុនពេលចេញដំណើរនោះ IPCR ក៏ផ្តល់អនុសាសន៍ឱ្យអ្នកដំណើរពាក់ម៉ាសនៅលើជើងហោះហើរទៅ និងមកពីប្រទេសចិនផងដែរ៕

 

ប្រតិកម្មទៅវិញ