ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទទួលស្វាគមន៍ភ្ញៀវដើមដំបូងក្នុងឆ្នាំ ២០២៤

Chia sẻ
(VOVWORLD) - ទីក្រុងហូជីមិញបានទទួលស្វាគមន៍អ្នកដំណើរបរទេសដើមដំបូងក្នុងឆ្នាំ២០២៤ នៅលើជើងហោះហើរពីទីក្រុងប៉ារីស (ប្រទេសបារាំង) ដោយចុះចតនៅអាកាសយានដ្ឋាន Tan Son Nhat កាលពីព្រឹកព្រលឹមថ្ងៃទី ១ មករា។
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទទួលស្វាគមន៍ភ្ញៀវដើមដំបូងក្នុងឆ្នាំ ២០២៤ - ảnh 1ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទទួលស្វាគមន៍ភ្ញៀវដើមដំបូងក្នុងឆ្នាំ ២០២៤។ រូបថត៖ Ty Huynh/VOV

នាថ្ងៃទី ១ ខែមករា អគ្គក្រុមហ៊ុន អាកាសចរណ៍វៀតណាម Vietnam Airlines បានសហការជាមួយខេត្ត ក្រុងនានានៅទូទាំងប្រទេស រៀបចំទទួលស្វាគមន៍ភ្ញៀវទេសចរជើងដំបូងក្នុងឆ្នាំនេះ។ នេះគឺជាសកម្មភាពប្រចាំឆ្នាំដោយគូសសញ្ញាពីការចាប់ផ្ដើមដ៏ល្អប្រសើរសម្រាប់វិស័យអាកាសចរណ៍ និងទេសចរណ៍វៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។  ទីក្រុងហូជីមិញបានទទួលស្វាគមន៍អ្នកដំណើរបរទេសដើមដំបូងក្នុងឆ្នាំ២០២៤ នៅលើជើងហោះហើរពីទីក្រុងប៉ារីស (ប្រទេសបារាំង) ដោយចុះចតនៅអាកាសយានដ្ឋាន Tan Son Nhat កាលពីព្រឹកព្រលឹមថ្ងៃទី ១ មករា។ ទីក្រុង Da Nang បានទទួលស្វាគមន៍អ្នកដំណើរដើមដំបូងនៅលើជើងហោះហើរពីទីក្រុងតូក្យូ (ប្រទេសជប៉ុន) និងហាណូយ។ តាមរយៈព្រឹត្តិការណ៍ទទួលស្វាគមន៍អ្នកដំណើរដើមដំបូងក្នុងឆ្នាំ ២០២៤ Vietnam Airlines បានអះអាងពីការខិតខំប្រឹងប្រែងប្រកៀកស្មាជាមួយខេត្ត ក្រុងនៅទូទាំងប្រទេស ជំរុញយ៉ាងខ្លាំងក្លាវិស័យអាកាសចរណ៍ ទេសចរណ៍ និងផ្សព្វផ្សាយរូបភាពគោលដៅមកដល់។ នេះក៏ជាសកម្មភាពដ៏សំខាន់ក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរវាង Vietnam Airlines ជាមួយគណៈកម្មាធិការប្រជាជនខេត្ត ក្រុងទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ