ក្រុមហ៊ុនអាកាសចរណ៍ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងបើកជើងហោះហើរនៅអាកាសយានដ្ឋាន Phuket (ប្រទេសថៃ)

Chia sẻ
(VOVWORLD) - បច្ចុប្បន្ន ក្រុមហ៊ុន Vietjet កំពុងធ្វើប្រតិបត្តិការដោយស្ថិរភាពបណ្តាញហោះហើរ  នៅប្រទេសថៃ ដោយបានតភ្ជាប់ទីក្រុងបាងកកជាមួយទីក្រុង Chiang Mai, Chiang Rai, Phuket, Krabi និង Udon Thani។ 
ក្រុមហ៊ុនអាកាសចរណ៍ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងបើកជើងហោះហើរនៅអាកាសយានដ្ឋាន Phuket  (ប្រទេសថៃ)  - ảnh 1 ក្រុមហ៊ុនអាកាសចរណ៍ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងបើកជើងហោះហើរនៅអាកាសយានដ្ឋាន Phuket  (ប្រទេសថៃ) 

បន្ទាប់ពីនាយកដ្ឋានអាកាសចរណ៍ស៊ីវិលថៃ បានអនុញ្ញាតឱ្យបើកទ្វារអាកាសយានដ្ឋានអន្តរជាតិ Phuket សម្រាប់ទទួលជើងហោះហើរក្នុងស្រុក ចាប់ផ្តើមពីថ្ងៃទី ១៣ ខែមិថុនានោះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងនិងតែ មួយគត់ដែលបើកជើងហោះហើរក្នុងស្រុករវាងទីក្រុងបាងកក (អាកាស យានដ្ឋានសុវណ្ណភូមិ) និង Phuket ដើម្បីបម្រើតម្រូវការរបស់អតិថិជន។

បច្ចុប្បន្ន ក្រុមហ៊ុន Vietjet កំពុងធ្វើប្រតិបត្តិការ ដោយស្ថិរភាពបណ្តាញ ហោះហើរ  នៅប្រទេសថៃ ដោយបានតភ្ជាប់ទីក្រុងបាងកកជាមួយទីក្រុង Chiang Mai, Chiang Rai, Phuket, Krabi និង Udon Thani។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏នឹងបន្តបង្កើនជើងហោះហើរនិងពង្រីកបណ្តាញហោះហើររបស់ខ្លួននាពេលអនាគត ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើដំណើររបស់អតិថិជននាពេលខាងមុខនេះ។ មុននេះ ក្រុមហ៊ុន Vietjet បានផ្តល់ការ ហោះហើរមួយឆ្នាំដោយឥតគិតថ្លៃដល់បុគ្គលិកសុខាភិបាលនៅខ្សែជួរមុខ រួមទាំងសមាជិកនៃគណៈកម្មាធិការរាំងស្កាត់និងត្រួតពិនិត្យជំងឺថៃ ក៏ដូចជា វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា តាមមូលដ្ឋានសុខភិបាល ទទួលបន្ទុកព្យាបាលជំងឺ COVID-19 ចំនួន១៦០កន្លែងនៅថៃផងដែរ៕

ប្រតិកម្មទៅវិញ