នាថ្ងៃទី ២៦ ខែកញ្ញា Air Seoul Inc. - ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ ដែលផ្តល់សេវាកម្មហោះហើរក្នុងតម្លៃទាបរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines (កូរ៉េខាងត្បូង) បានប្រកាសថា នឹងបើកជើងហោះហើរថ្មីមួយមកដល់ទីក្រុងហាណូយចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩។ តាមផែនការ Air Seoul និងបើកជើងហោះហើរចំនួន ៧ ជើងក្នុងមួយសប្ដាហ៍ មកដល់ទីក្រុងហាណូយ។ នេះគឺជាយុទ្ធសាស្រ្តថ្មីមួយរបស់ក្រុមហ៊ុននេះ សំដៅបង្កើនសេវាកម្មយន្តហោះនៅតាមជើងហោះហើរអាស៊ីអាគ្នេយ៍ក្នុងបរិបទ ដែលការដឹកជញ្ជូនតាមផ្លូវអាកាសពីកូរ៉េខាងត្បូងទៅកាន់ជប៉ុនបានថយចុះ៕