|
ក្រុមហ៊ុនវៀតណាមនិងកូរ៉េខាងត្បូងតភ្ជាប់ពាណិជ្ជកម្ម |
(VOVworld)- កម្មវិធីជួបប្រាស្រ័យអង្គភាពអាជីវកម្មវៀតណាម-កូរ៉េខាងត្បូងបាន បើកនាថ្ងៃទី២០មេសា ដោយមានការចូលរួមរបស់គណៈប្រតិភូអង្គភាពអាជីវកម្ម
ខេត្ត Gyeongnam (កូរ៉េខាងត្បូង) សំដៅឧទ្ទេសនាមផលិតផលក៏ដូចជា សក្តានុ
ពល សម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុននាននៅខេត្ត Gyeongnam របស់
កូរ៉េ ខាងត្បូងជាមួយក្រុមហ៊ុនរបស់វៀតណាម។ លោក Im Changho ប្រធានគណៈ ប្រតិភូអង្គភាពអាជីវកម្មកូរ៉េខាងត្បូងថា កម្មវិធីនេះជាការបោះជំហានដំបូងសម្រាប់
នាំ កសិផលរបស់ខេត្ត Gyeongnam ចូលមកវៀតណាម ជាពិសេសគឺកសិផល
ស្រស់។ លោក Im Changho សន្យាថា នឹងនាំមកវៀតណាមផលិតផលល្អបំផុត មានគុណភាពនិងតម្លៃសមរម្យ ព្រមទាំងជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាម នាំផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក៕