ក្រុមហ៊ុនគីមីរបស់អាមេរិកបង្កើតឧបទេ្ទរហេតុសំដៅពន្យាពេលការប្តឹងព័ណ៌លឿងទុំនៅបារាំង

Chia sẻ
(VOVworl)-ក្រុមហ៊ុនគីមីមួយចំនួនរបស់អាមេរិកបានចតនា ពន្យាពេលប្តឹង ជាតិពុលព័ណ៌លឿងទុំនៅបារាំង

ក្រុមហ៊ុនគីមីរបស់អាមេរិកបង្កើតឧបទេ្ទរហេតុសំដៅពន្យាពេលការប្តឹងព័ណ៌លឿងទុំនៅបារាំង - ảnh 1
មេធាវី Bertrand Repolt និងលោកស្រូី Trần Tố Nga
(រូបថតៈ Bích Hà/Vietnam+)


(VOVworl)-ក្រុមហ៊ុនគីមីមួយចំនួនរបស់អាមេរិកបានចតនា ពន្យាពេលប្តឹង ជាតិពុលព័ណ៌លឿងទុំនៅបារាំង ដោយការបង្កឧបទេ្ទរហេតុអំពីរបស់ដែលហៅថា លក្ខណៈត្រឹមត្រូវនៃឯកសារ។ នេះជាសេចក្តីប្រកាសរបស់មេធាវី  Bertrand Repolt ក្រោយពេលបានចូលរួមពិធីដោះសារលើកទី២នៃរឿងក្តីដោយដើមចោទ លោក
ស្រីTran To Nga ប្តឹងក្រុមហ៊ុនគីមីចំនួន២៦របស់អាមេរិកផលិតជាតិគីមីដែលបាន កងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាមដំណាក់កាល ១៩៦១-១៩៧១។ សម័យដោះសារមុននោះបានប្រព្រឹត្តទៅនាថ្ងៃទី១៨មិថុនា នៅតុលា​ការ Evry
ជាយទីក្រុងបារីស។ នេះជាអង្គជំនុំជំរះមានលក្ខណៈបែបបទ ដើម្បី ចៅក្រម
និងមេធាវីនៃភាគីទាំងពីរពិនិត្យឯកសារនិងព្រមព្រៀងពេលវេលាធ្វើ ការងារបន្ត៕

ប្រតិកម្មទៅវិញ