ក្រុមហ៊ុន Vietjet ចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃរាប់ពាន់លានដុល្លារនៅ Singapore Airshow ២០១៦

Chia sẻ
(VOVworld)-នៅការតាំងពិព័រណ៍អាកាសចរណ៍អន្តរជាតិ Singapore Airshow ២០១៦ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចុះហត្ថលេខា

ក្រុមហ៊ុន Vietjet ចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃរាប់ពាន់លានដុល្លារនៅ Singapore Airshow ២០១៦ - ảnh 1
រូបថតៈ Vietnamnet.vn


(VOVworld)-នៅការតាំងពិព័រណ៍អាកាសចរណ៍អន្តរជាតិ Singapore Airshow
២០១៦ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចុះហត្ថលេខាលើកិច្ចសន្យាសំខាន់ ៗជាមួយក្រុមហ៊ុនធំបំផុតលើពិភពលោកចំនួន៣ ដោយមានតម្លៃរាប់ពាន់លាន
ដុល្លារអាមេរិក។​កិច្ចសន្យាទី១ គឺ Vietjetចុះហត្ថលេខាជាមួយក្រុមហ៊ុន Pratt&
White ចំណុះសម្ព័ន្ធក្រុមហ៊ុន United Technologies corp របស់អាមេរិក ដោយ បញ្ជាទិញម៉ាស៊ីនសម្រាប់បំពាក់យន្តហោះប្រភេទ A320និង A321ចំនួន៦៣
គ្រឿង ។ កិច្ចសន្យានេះមានតម្លៃ៣,០៣ពាន់លានដុល្លារអាមេរិក ដែលបាន
ចាត់ទុកថា ជាកិច្ចសន្យាមានតម្លៃធំបំផុតដែលបានចុះហត្ថលេខានៅ Singapore
Airshow។ កិច្ចសន្យាទី២ដែលបាន Vietjet ចុះហត្ថលេខាជាមួយក្រុមហ៊ុន SR
Technics របស់ស្វីសដោយមានតម្លៃជាង៦០លានដុល្លារអាមេរិក។ កិច្ចសន្យា
ទី៣មានតម្លៃ ៣០លានដុល្លារអាមេរិកជាមួយក្រុមហ៊ុនអាកាសចរណ៍ Airbus។
​តាមនោះ Vietjet និងAirbus  នឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកបើកបរ
វីស្វករ ជាង ម៉ាស៊ីនជាដើម។​ដោយកិច្ចសន្យាពោលខាងលើ Vietjet បានក្លាយ
ទៅជាក្រុមហ៊ុន អាកាសចរណ៍ដំបូងនៅវៀតណាមបានរួមសហការជាមួយ Airbus
រៀបចំសកម្ម ភាពហ្វឹកហាត់សម្រាប់ក្រុមអ្នកបើកបរផងដែរ៕

ប្រតិកម្មទៅវិញ