រូបភាព៖ VOV |
ជាក់ស្តែង យោងតាម IHS Markit សន្ទស្សន៍អភិបាលកិច្ចទិញទំនិញ (PMI) នៃវិស័យផលិតកម្មរបស់វៀតណាមសម្រេចបាន ៥៣,៧ពិន្ទុ កើនឡើងបើប្រៀបធៀបនឹងកំរិត ៥២,៥ពិន្ទុ កាលពីខែមុន។ សន្ទស្សន៍នេះ បានបង្ហាញពីភាពប្រសើរឡើងយ៉ាងរឹងមាំនៃលក្ខខណ្ឌធ្វើអាជីវកម្ម ចាប់តាំងពីខែមេសា ឆ្នាំ២០២១។ ទាំងបរិមាណផលនិងការបញ្ជាទិញថ្មីបានកើនឡើងក្នុងល្បឿនយ៉ាងឆាប់រហ័ស ដោយសារតម្រូវការរបស់អតិថិជនបន្តកាន់តែប្រសើរឡើង។
មជ្ឈដ្ឋានអ្នកជំនាញបានពន្យល់ថា ការប្រសើរឡើងនៃបរិមាណការបញ្ជាទិញថ្មី គឺដោយសារតែសកម្មភាពរបស់សហគ្រាសបរទេសមានអត្រាកំណើនយ៉ាងឆាប់រហ័ស នាពេលថ្មីៗនេះ។ បណ្តាក្រុមហ៊ុនក៏មានទំនុកចិត្ត លើយថាទស្សន៍ផលិតកម្មសម្រាប់ឆ្នាំ២០២២ ផងដែរ។ ក្នុងចំណោមអ្នកឆ្លើយការស្ទង់មតិ មានប្រហែល ៦០% បានព្យាករណ៍ពីការកើនឡើងនៃទិន្នផល ដែលឆ្លុះបញ្ចាំងពីកម្រិតសុទិដ្ឋិនិយមដ៏ខ្ពស់បំផុតក្នុងរយៈពេលជាង ៣ឆ្នាំកន្លងទៅ។
ការកើនឡើងនៃចំនួនការងារធ្វើត្រូវបានកត់ត្រាជាបន្តបន្ទាប់ក្នុងខែមករា នៅពេលដែលក្រុមហ៊ុនជាច្រើនបានបន្តកសាងកម្លាំងពលករឡើងវិញ បន្ទាប់ពីរលកជំងឺកាលពីឆ្នាំ២០២១ ដោយសារតែការរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta។ យោងតាម IHSMarkit កំណើនការងារធ្វើបានអនុញ្ញាតឱ្យអ្នកផលិត រក្សាបរិមាណការងារភាគច្រើន ក្នុងបរិបទដែលការបញ្ជាទិញកំពុងកើនឡើងយ៉ាងខ្លាំង៕