ហាង Huawei នៅទីក្រុង Wuhan ប្រទេសចិន។ (រូបថត៖ AFP/VNA) |
សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ Huawei របស់ចិន កាលពីថ្ងៃទី ៣០ ខែធ្នូ បានប៉ាន់ប្រមាណថា ប្រាក់ចំណូលរបស់ខ្លួនក្នុងឆ្នាំ ២០២២ កើនឡើង ០,៤% ជាភស្តុតាងដែលបង្ហាញថា ផលប៉ះពាល់នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកំពុងបន្ធូរ បន្ថយជាបណ្ដើរៗ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលក្នុងឆ្នាំ ២០២២ នៅតែ ទាបជាងច្រើនបើធៀបនឹងកំណត់ត្រា ១២២ ពាន់លានដុល្លារអាមេរិក ដែលក្រុមហ៊ុន សម្រេចបានក្នុងឆ្នាំ ២០១៩។ ក្នុងឆ្នាំ ២០១៩ រដ្ឋអំណាចអាមេរិកក្រោមការដឹកនាំរបស់ ប្រធានាធិបតីលោក Donald Trump បានដាក់បម្រាមពាណិជ្ជកម្មប្រឆាំងនឹងក្រុមហ៊ុន Huawei ដោយមូលហេតុអំពីសន្តិសុខជាតិ។ បទប្បញ្ញត្តិមួយនៃការហាមប្រាមនេះគឺថា ក្រុមហ៊ុនអាមេរិកមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ Huawei សម្រាប់ស្មាតហ្វូនថ្មីៗបានទេ។ ការដាក់ទណ្ឌកម្មទាំងនេះបានបណ្ដាលឲ្យការ លក់ឧបករណ៍ចល័តរបស់ Huawei ធ្លាក់ចុះយ៉ាងខ្លាំង៕