ក្រុមសិស្សវៀតណាមសម្រេចបានស្នាដៃខ្ពស់នៅអូឡាំពិកអំពីគំនិតផ្តួចផ្តើមនិងច្នៃ ប្រឌិតអន្តរជាតិ

Chia sẻ
(VOVWORLD) - ក្រុមសិស្សវៀតណាមដែលចូលរួមអូឡាំពិកអំពីគំនិតផ្តួចផ្តើមនិងច្នៃ ប្រឌិតអន្តរ ជាតិ (WICO) ឆ្នាំ២០១៨បានសម្រេចបានស្នាដៃខ្ពស់ ក្នុងនោះមានក្រុមសិស្សចំនួន៣ ទទួល បានមេដាយមាស និង ក្រុមចំនួន១ទទួលបានមេដាយប្រាក់។
ក្រុមសិស្សវៀតណាមសម្រេចបានស្នាដៃខ្ពស់នៅអូឡាំពិកអំពីគំនិតផ្តួចផ្តើមនិងច្នៃ ប្រឌិតអន្តរជាតិ - ảnh 1 ក្រុមសិស្សវៀតណាមទទួលបានស្នាដៃខ្ពស់ដោយឈ្នះបានមេដាយមាសចំនួន៣គ្រឿងនិង មេដាយប្រាក់ចំនួន១នៅអូឡាំពិកអំពីគំនិតផ្តួចផ្តើមនិងច្នៃប្រឌិតអន្តរជាតិ 

នេះគឺជាការប្រឡងអំពីគំនិតផ្តួចផ្តើម និងច្នៃប្រឌិតយ៉ាងជាក់ស្តែង ដែលត្រូវបាន លើកឡើងនិងអភិវឌ្ឍន៍ដោយក្រុមសិស្សថ្នាក់វិទ្យាល័យ។ WICO បានប្រព្រឹត្តទៅ ប្រចាំឆ្នាំដែលរៀបចំឡើងដោយ សមាគមគំនិតផ្តួចផ្តើម និងច្នៃប្រឌិតអន្តរជាតិនៃមហាវិទ្យាល័យសេអ៊ូលនិងរដ្ឋសភាកូរ៉េខាងត្បូងដែលជាប្រទេសផ្តល់ជំនួយ ឧបត្ថម្ភ ។ ក្រុមសិស្សវៀតណាមចូលរួម WICO ឆ្នាំ២០១៨រួមមានសិស្សចំនួន ១៦នាក់ ក្នុងវិស័យ ស្រាវជ្រាវផ្សេងៗគ្នា។ ប្រធានបទរបស់ក្រុមវៀតណាមមាន លក្ខណៈអនុវត្តយ៉ាងខ្ពស់ដោយផ្តោតទៅលើវិស័យវិទ្យាសាស្ត្រនិងការពារបរិស្ថាន រួមទាំងជាបញ្ហា ដែលត្រូវបានសង្គមនិងមជ្ឈដ្ឋានវិទ្យាសាស្ត្រយកចិត្តទុកដាក់ ក៏ដូចជាត្រូវបាន គណៈមេប្រយោគអន្តរជាតិវាយតម្លៃខ្ពស់ផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងពីថ្ងៃទី១ដល់ទី៥ខែសីហា ដោយមានការ ចូលរួមរបស់សិស្សសរុបចំនួន១១០០នាក់មកពីប្រទេសចំនួន៣០៕

ប្រតិកម្មទៅវិញ