ក្រមសីលធម៌សហគ្រិនភាពនិងវប្បធម៌ធុរកិច្ចវៀតណាមក្នុងបរិបទថ្មី

Chia sẻ
(VOVWORLD) - ក្នុងឱកាសទិវាសហគ្រិនវៀតណាម ថ្ងៃទី ១៣ តុលា នាព្រឹកថ្ងៃទី ១១ តុលា បណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ “ក្រមសីលធម៌សហគ្រិនភាពនិងវប្បធម៌ធុរកិច្ចវៀតណាមក្នុងបរិបទថ្មី”។
ក្រមសីលធម៌សហគ្រិនភាពនិងវប្បធម៌ធុរកិច្ចវៀតណាមក្នុងបរិបទថ្មី - ảnh 1នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang ថ្លែងមតិក្នុងសិក្ខាសាលា (រូបថត៖ VOV)

បទអន្តរាគមន៍ទាំងអស់នៅក្នុងសិក្ខាសាលា សុទ្ធតែបានអះអាងថា ក្រោយរយៈពេលជាង ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មីប្រទេសជាតិ ក្រុមសហគ្រិនវៀតណាមមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព មានការរួមចំណែកយ៉ាងធំធេង និងសំខាន់ក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ នៅក្នុងទិដ្ឋភាពជាច្រើន។ ដើម្បីកសាងវប្បធម៌ធុរកិច្ចវៀតណាមក្នុងបរិបទបច្ចុប្បន្ន ចាំបាច់ត្រូវបង្កើតការស្រុះចិត្តគំនិតនៃការយល់ដឹងក្នុងចំណោមពាណិជ្ជករក៏ដូចជាសង្គមទាំងមូល អំពីតម្លៃសីលធម៌; ត្រូវអនុវត្តន៍តាម ដោយចាប់ផ្តើមពីការបង្កើត និងការលើកទឹកចិត្តនៃការអនុវត្តក្រមសីលធម៌អាជីវកម្ម។ ទន្ទឹមនឹងនោះ ក៏បានណែនាំអំពីបញ្ហាទ្រឹស្តីមួយចំនួនស្តីពីក្រមសីលធម៌ធុរកិច្ច វប្បធម៌ធុរកិច្ច និងវប្បធម៌សាជីវកម្ម រួមចំណែកដល់ការស្រុះចិត្តគំនិតនៅក្នុងសហគមន៍ធុរកិច្ចនិងសង្គម។ អាស្រ័យហេតុនេះ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការបង្កើត និងអភិវឌ្ឍន៍អរិយធម៌ធុរកិច្ចរបស់ប្រទេស។

ក្រមសីលធម៌សហគ្រិនភាពនិងវប្បធម៌ធុរកិច្ចវៀតណាមក្នុងបរិបទថ្មី - ảnh 2នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang ថ្លែងមតិក្នុងសិក្ខាសាលា (រូបថត៖ VOV)

ថ្លែងមតិនៅសិក្ខាសាលានេះ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang បានអះអាងថា៖   “នៅពេលដែលតម្លៃវប្បធម៌ និងសីលធម៌ល្អ មិនត្រឹមតែបានជ្រួតជ្រាបចូលទៅក្នុងសកម្មភាពសេដ្ឋកិច្ច គោលដៅអភិវឌ្ឍន៍នៃសហគ្រាសនឹងទៅហួសពីការស្វែងរកផលប្រយោជន៍សម្រាប់តែខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែ ថែមទាំងបានក្លាយជាបេសកកម្ម និងទំនួលខុសត្រូវក្នុងការរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសជាតិ។ មុននេះ ការលះបង់របស់ធុរកិច្ច និងសហគ្រិនស្នេហាជាតិត្រូវបានបង្ហាញដោយសកម្មភាពរបស់ពួកគេក្នុងការរួមចំណែកជាទ្រព្យសម្បត្តិ និងសម្ភារៈក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងការបង្រួបបង្រួមជាតិ។ សព្វថ្ងៃនេះ ការលះបង់ត្រូវបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រុមធុរកិច្ច និងសហគ្រិន ដើម្បីពង្រឹងខ្លួនឯង សហគមន៍ និងប្រទេសជាតិ ដោយមានគោលដៅ៖ ប្រទេសជាតិខ្លាំងមាំមួន ប្រជាជនសម្បូរធូធារ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌”៕

ប្រតិកម្មទៅវិញ