ក្រុមមន្រ្តីកូរ៉េខាងត្បូង និងអាស៊ានបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទ្វេភាគី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៥ ខែមិថុនា រដ្ឋមន្រ្តី ការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Lim Jock Hoi ដើម្បីពិភាក្សាអំពីវិធី បង្កើនកិច្ចសហប្រតិបត្តិការក្នុងបរិបទជំងឺរាតត្បាត COVID – 19 កំពុងឆ្លងរាលដាលនៅលើពិភពលោក។
ក្រុមមន្រ្តីកូរ៉េខាងត្បូង និងអាស៊ានបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1 រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha (ខាងស្តាំ) និងអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi (ប្រភព៖ baoquocte.vn)

លោកស្រី Kang Kyung-wha បានឲ្យដឹងថាទីក្រុងសេអ៊ូលកំពុងពិចារណា លើវិធានការដើម្បីអនុញ្ញាតឱ្យពាណិជ្ជ ករមកពីប្រទេសជាសមាជិកអាស៊ានចូលមកប្រទេសនេះដើម្បីប្រតិបត្តិការសកម្មភាព សេដ្ឋកិច្ចចាំបាច់។ ទន្ទឹមនឹងនេះ លោកស្រីក៏បានអំពាវ នាវដល់លេខាធិការដ្ឋានអាស៊ាន ដើរ តួនាទីដ៏សំខាន់ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឹរាតត្បាត COVID – 19។

ជាការឆ្លើយតប លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានឯក ភាពថាអាស៊ាន និងកូរ៉េខាងត្បូងគប្បីបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីជួយពង្រឹងសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត COVID – 19។ នាបច្ចុប្បន្នអាស៊ាន គឺ ជាអាទិភាពក្នុងផែនការក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់កូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ