ប៉ូលីសសមុទ្រហ្វីលីពីនយាមល្បាតនៅតំបន់ដែលក្រុមនាវារបស់ចិនកំពុងចតនៅថ្មប៉ប្រះទឹក Ba Dau កាលពីថ្ងៃទី១៤ ខែមេសា។ (រូបថត៖ Philstar) |
ក្រុមមេធាវីនិងសាស្ត្រាចារ្យមួយរបស់ហ្វីលីពីន កាលពីថ្ងៃទី១៩ ខែមេសា បាន ចេញសេចក្ដីថ្លែងការណ៍ ដែលអំពាវនាវឲ្យប្រទេសចិនបញ្ឈប់រាល់ទង្វើដែលត្រូវបាន ចាត់ទុកជាការ “បង្ករឿងហេតុ” នៅសមុទ្រខាងកើត ជំនួសវិញ ចិនគួរតែជួយឧបត្ថម្ភ ដល់ប្រទេសផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩។ សេចក្ដីថ្លែង ការណ៍របស់សាស្ត្រាចារ្យនិងមេធាវីដើម្បី “សន្តិភាព” ចំនួន៥២៨នាក់ មកពីសាលាជាន់ខ្ពស់ និងសាកលវិទ្យាល័យផ្សេងៗគ្នានៅហ្វីលីពីន បានចាត់ទុកថា ជម្ងឺ កូវីដ ១៩ កំពុងញាំញីនៅប្រទេសជាច្រើន ហើយរាល់ទង្វើរបស់ចិននៅសមុទ្រខាងកើតបាន បណ្ដាលឲ្យប្រទេសដទៃមិនផ្ដោតអារម្មណ៍ទៅលើគោលដៅប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតឡើយ។ ហេតុដូច្នេះ ក្រុមនេះអំពាវនាវឲ្យចិនបញ្ឈប់ការបង្ករឿងហេតុនៅលើ សមុទ្រខាងកើត ហើយរួមជាមួយប្រទេសអាស៊ាននានា ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាត ត្បាតសកលតែម្ដង។
សេចក្ដីថ្លែងការណ៍ខាងលើក៏បានសម្ដែងនូវការគាំទ្រចំពោះរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Delfin Lorenzana ក្នុងការតម្រូវឲ្យចិនដកនាវាទាំងអស់ចេញពីតំបន់ សមុទ្រដែលគេមានវត្តមាននាបច្ចុប្បន្ន ព្រមទាំងអំពាវនាវឲ្យចិនគោរពបទបញ្ញត្តិនៃច្បាប់ អន្តរជាតិក្នុងនាមជាភាគីហត្ថលេខីមួយនៃសន្ធិសញ្ញាអ.ស.បស្ដីពីច្បាប់ សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ៕