ទិដ្ឋភាពទូទៅនៃសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) (រូបថត៖ AFP/VNA) |
កាលពីថ្ងៃទី ២៩ មេសា មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៦ បានបើកសម័យប្រជុំពេញអង្គរំលឹកខួបលើកទី ៤០ ទិវាអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ 1982 ( ៣០ មេសា ១៩៨២ - ៣០ មេសា ២០២២) នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ នៅទីនេះ វៀតណាមបានថ្លែងសន្តរកថា ដោយតំណាងឲ្យប្រទេសសមាជិកស្ថាបនិកក្រុមមិត្តភក្តិទាំង ១២ ប្រទេស នៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (GoF UNCLOS) ដោយសន្យាជំរុញការអនុវត្ត និងគោរពអនុសញ្ញានេះ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងពីតួនាទីរបស់ UNCLOS ដែលជាក្របខ័ណ្ឌគតិយុត្តិកែប្រែរាល់សកម្មភាពនៅលើសមុទ្រ និងមហាសាគរ ដោយត្រូវបានទទួលស្គាល់ជាសកល ព្រមទាំងត្រូវបានសង្តក់ធ្ងន់ជាច្រើនដងនៅក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា ជាងពេលណាៗទាំងអស់សហគមន៍អន្តរជាតិត្រូវមានភាពរឹងមាំក្នុងការថែរក្សាបទបញ្ញត្តិគតិយុត្តិនៅលើមហាសាគរដែលបានចែងក្នុងអនុសញ្ញា។ ដូច្នេះហើយ មិនថាប្រទេសតូច ឬប្រទេសមហាអំណាចគឺសុទ្ធតែត្រូវគោរពតាមកាតព្វកិច្ចគតិយុត្តិរបស់ខ្លួនតាមអនុសញ្ញា។ បណ្ដាប្រទេសត្រូវធានាសិទ្ធិសេរីភាពនាវាចរណ៍ សុវត្ថិភាព និងសន្តិសុខសម្រាប់សកម្មភាពនាវាចរណ៍ស្របច្បាប់ ហើយត្រូវអភិរក្ស និងប្រើប្រាស់មមាសាគរ និងប្រភពធនធានសមុទ្រប្រកបដោយចីរភាពផងដែរ៕