ក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអាស៊ានបានបើកវេទិកាតភ្ជាប់អាស៊ានលើកទី ១១

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ ខែសីហា ក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអាស៊ានដែលមានទីស្នាក់ការនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានរៀបចំវេទិកាតភ្ជាប់អាស៊ានលើកទី ១១។
ក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអាស៊ានបានបើកវេទិកាតភ្ជាប់អាស៊ានលើកទី ១១ - ảnh 1 វេទិការនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ 

វេទិកានេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំចាប់តាំងពីឆ្នាំ ២០១០ មក។ នៅក្នុងវេទិការនេះ អង្គប្រជុំបានចែករំលែកគ្នាស្តីពីវិធានការកាត់បន្ថយការរីករាលដាលនៃជំងឺ កូវីដ១៩ (Covid-19) និងការអភិវឌ្ឍន៍ផែនការស្តារឡើងវិញឆ្ពោះទៅរកអាស៊ានដែលមានការតភ្ជាប់គ្នាយ៉ាងរលូន។

អង្គប្រជុំក៏បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់អាស៊ានក្នុងការស្តារឡើងវិញនិយាយដោយឡែក និងក្នុងតំបន់និយាយរួម នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ១៩ ។ ក្នុងនោះផ្តោតសំខាន់លើការវិនិយោគយុទ្ធសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងមានដំណោះស្រាយឆ្លាតវៃ ធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ វិនិយោគឲ្យបានត្រឹមត្រូវ ក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល សំដៅរៀបចំកម្លាំងពលកម្មសម្រាប់ពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ