ក្រុមបេសកកម្មវៀតណាមប្រចាំ ទីក្រុងហ្សឺណែវចូលរួមត្រៀមរៀបចំសន្និសីទអន្តរសភាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក

Chia sẻ
(VOVWORLD) -ក្រុមបេសកកម្មតំណាងអចិន្ត្រៃយ៍វៀត ណាមនៅ ទីក្រុងហ្សឺណែវ នឹងបន្តអនុវត្តល្អនូវតួនាទីជាស្ពានតភ្ជាប់រវាង IPU និងរដ្ឋសភាវៀតណាមផងដែរ។

ក្រុមបេសកកម្មវៀតណាមប្រចាំ ទីក្រុងហ្សឺណែវចូលរួមត្រៀមរៀបចំសន្និសីទអន្តរសភាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក - ảnh 1 ឯកអគ្គរដ្ឋទូត លោក Duong Chi Dung អញ្ជើញទៅជួបសម្តែងការគួរសមអគ្គលេខាធិការសហភាពអន្តរសភាពិភពលោកលោក Martin Chunggong 

នាថ្ងៃទី៥ឧសភា ឯកអគ្គរដ្ឋទូត លោក Duong Chi Dung ប្រធាន អចិន្ត្រៃយ៍វៀតណាមប្រចាំ ទីក្រុងហ្សឺណែវ (ស្វីស) បានអញ្ជើញទៅជួបសម្តែងការ គួរសមអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin Chunggong ។ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីសន្និសីទអន្តរសភាបណ្តា ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក (IPU) ដោយសហភាពអន្តរសភាពិភពលោកនិងរដ្ឋសភា វៀតណាមសហការរៀបចំចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣នៅទីក្រុងហូជីមិញវៀតណាម។ លោក Duong Chi Dung បានចាត់ទុកថា សន្និសីទលើកនេះ នឹងនាំសភានៃប្រ ទេសនានាក្នុងតំបន់ខិតមកជិតជាមួយគ្នា ចែករំលែកបទពិសោធន៍ សំដៅអនុវត្ត គោលដៅអភិវឌ្ឍន៍និរន្តរភាព ជាពិសេសគឺក្នុងការទប់ទល់ជាមួយបម្រែបម្រួល អាកាសធាតុ។ លោករូបនេះបានអះអាងថា ក្រុមបេសកកម្មតំណាងអចិន្ត្រៃយ៍វៀត ណាមនៅ ទីក្រុងហ្សឺណែវ នឹងបន្តអនុវត្តល្អនូវតួនាទីជាស្ពានតភ្ជាប់រវាង IPU និងរដ្ឋសភាវៀតណាមផងដែរ។

        រីឯលោក Martin Chunggong បានឲ្យដឹងថា លោកមានការចាប់អារម្មណ៍យ៉ាង ខ្លាំងចំពោះការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់របស់វៀតណាម និងចាត់ទុកថា រូប សណ្ឋានអភិវឌ្ឍន៍ប្រកបដោយជោគជ័យរបស់វៀតណាមនាប៉ុន្មានឆ្នាំកន្លងទៅជា មេរៀនសម្រាប់ប្រទេសនានាពិគ្រោះយោបល់និងអនុវត្ត៕

ប្រតិកម្មទៅវិញ