ក្រុមបេសកកម្មវៀតណាមធ្វើជាប្រធានគណៈកម្មការសម្របសម្រួលអាស៊ាននៅប្រទេសស្វីសស្តីពីការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក

Chia sẻ
(VOVWORLD) - ក្រុមបេសកកម្មនៃបណ្ដាប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នាអំពីជំហានត្រៀមរៀបចំឲ្យការងាររបស់ WTO នាពេលខាងមុខ ក្នុងនោះ មានការកសាងពង្រាងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានក្នុងសម័យត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប (EU)។

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពលោកស្រី Le Thi Tuyet Mai ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមនៅ Geneva បានធ្វើជាប្រធានកិច្ចប្រជុំលើកដំបូងក្នុងតួនាទីជាប្រធានគណៈកម្មការសម្របសម្រួលអាស៊ាននៅ Geneva (ACG) ស្ដីពីការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃទី ១១ ខែ កុម្ភៈ នៅទីស្នាក់ការនៃអង្គការពាណិជ្ជកម្មពិភពលោកនៅ Geneva ប្រទេសស្វីស។

ក្រុមបេសកកម្មវៀតណាមធ្វើជាប្រធានគណៈកម្មការសម្របសម្រួលអាស៊ាននៅប្រទេសស្វីសស្តីពីការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក - ảnh 1 ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពលោកស្រី Le Thi Tuyet Mai (ឆ្វេង) (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នៅក្នុងកិច្ចប្រជុំនេះ ក្រុមបេសកកម្មនៃបណ្ដាប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នាអំពីជំហានត្រៀមរៀបចំឲ្យការងាររបស់ WTO នាពេលខាងមុខ ក្នុងនោះ មានការកសាងពង្រាងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានក្នុងសម័យត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប (EU) ជំរុញការចរចាស្តីពីប្រាក់ឧបត្ថម្ភជលផល និងបង្កើនការសន្ទនាជាមួយដៃគូអាស៊ានអំពីការកែទម្រង់ WTO។

បណ្ដាប្រទេសជាសមាជិកអាស៊ានបានជឿជាក់ថា ក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ វៀតណាមនឹងជួយលើកកម្ពស់ថានះរបស់អាស៊ាននៅក្នុង WTO និងនាំមកនូវជោគជ័យរួមសម្រាប់អាស៊ាននៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី WTO លើកទី ១២ ដែលគ្រោងថា នឹងរៀបចំនៅខែមិថុនាឆ្នាំនេះនៅកាហ្សាក់ស្ថាន៕

ប្រតិកម្មទៅវិញ