ក្រុមបេសកកម្មការទូតវៀតណាម មនិងតំណាងលេខាធិការដ្ឋាន IPU (រូបថត៖ TTXVN) |
នាថ្ងៃទី ៩ ខែកក្កដានៅ នៅទីស្នាក់ការសហភាពអន្តរសភាពិភពលោក (IPU)នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតមានជំនួបជាមួយអគ្គលេខាធិការ សហភាពអន្តរសភាពិភពលោក (IPU) ហើយបានធ្វើការប្រគល់ម៉ាស់ពេទ្យរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជូនលេខាធិការដ្ឋាន IPU។
នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai បានអះអាងថា រដ្ឋសភាវៀតណាមគោរពតួនាទី និងសកម្មភាពរបស់ IPU ក្នុងការជំរុញការទូតអន្តរសភា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អគ្គលេខាធិការ លោក Chungong ចំពោះ IPU ។
ជាការឆ្លើយតប អគ្គលេខាធិការ IPU លោក Chungong បានថ្លែងអំណរគុណ ចំពោះអំណោយដ៏ថ្លៃថ្លារបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងរដ្ឋសភាវៀតណាម ដែលបានបង្ហាញការយកចិត្តទុកដាក់ និងចែករំលែកជាមួយលេខាធិការដ្ឋាន IPU ក្នុងការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19៕