ក្រុមបាល់ទាត់នារីវៀតណាមដំឡើងចំណាត់ថ្នាក់ ចំពោះមុខការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៣

Chia sẻ

(VOVWORLD) - ជាមួយនឹងសមិទ្ធិផលនេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម នៅតែឈរនៅលើកំពូលនៃតំបន់អាស៊ីអាគ្នេយ៍ និងរក្សាតំណែងរបស់ខ្លួនក្នុងកំពូល ៥ នៅអាស៊ី។

យោងតាមតារាងចំណាត់ថ្នាក់ក្រុមបាល់ទាត់នារីជម្រើសជាតិពិភពលោក ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) នៅយប់ថ្ងៃទី ៩ ខែមិថុនា ក្រុមបាល់ទាត់នារីវៀតណាមបានដំឡើងចំណាត់ថ្នាក់ចំនួន ១ កាំ ពោលគឺ ពីចំណាត់ថ្នាក់ លេខ ៣៣ ដល់ចំណាត់ថ្នាក់ ៣២ ពិភពលោក។ ជាមួយនឹងសមិទ្ធិផលនេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម នៅតែឈរនៅលើកំពូលនៃតំបន់អាស៊ីអាគ្នេយ៍ និងរក្សាតំណែងរបស់ខ្លួនក្នុងកំពូល ៥ នៅអាស៊ី។

បច្ចុប្បន្ននេះ ក្រុមនារីវៀតណាមកំពុងរៀបចំដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ ២០២៣ នៅខែកក្កដា ជាមួយនឹងការធ្វើដំណើរហ្វឹកហាត់រយៈពេល ៣ សប្តាហ៍នៅប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ២៤ ខែមិថុនា។ នៅថ្ងៃទី ១០ខែមិថុនា ក្រុមនារីវៀតណាមនឹងមានការប្រកួតមិត្តភាពជាមួយក្រុមកំពូល ៣ Bundesliga គឺក្លឹប Eintracht Frankfurt៕

ប្រតិកម្មទៅវិញ