ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមនៅតែមានឱកាសដណ្តើមបានសំបុត្រឈានទៅវគ្គប្រកួត ៨ក្រុមចុងក្រោយ

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ១២ ខែមករា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ U23 វៀតណាមបានប្រកួតជាមួយ ក្រុម U23 ហ្ស៊កដានី ក្នុងការប្រកួតចំម្រុះទី ២ ក្នុងពូល D នៃវគ្គផ្តាច់ព្រ័ត្រកីឡាបាល់ទាត់ U23 អាស៊ីឆ្នាំ ២០២០ ដោយមានលទ្ធផលចុងក្រោយ គឺ ០-០។
ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមនៅតែមានឱកាសដណ្តើមបានសំបុត្រឈានទៅវគ្គប្រកួត ៨ក្រុមចុងក្រោយ - ảnh 1 ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ U23 វៀតណាមបានប្រកួតជាមួយ ក្រុម U23 ហ្ស៊កដានី ក្នុងការប្រកួតចំម្រុះទី ២ ក្នុងពូល D ដោយមានលទ្ធផលចុងក្រោយ គឺ ០-០ (រូបថត៖ zing.vn)

ជាមួយនឹងវគ្គប្រកួតចំនួន ២ លើកដែលមានលទ្ធផលស្មើគ្នាជាប់ៗគ្នានោះ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមរបស់គ្រូបង្វឹក Park Hang Seo កំពុងមាន២ ពិន្ទុ ដែលឈរនៅលំដាប់ថ្នាក់លេខ ៣ ក្នុងពូល D ហើយនៅតែមានឱកាស    ដណ្តើមបានសំបុត្រឈានទៅវគ្គប្រកួត ៨ក្រុមចុងក្រោយ។ ក៏ប៉ុន្តែលទ្ធភាពនៃការឆ្ពោះទៅមុខរបស់ក្រុមកីឡាបាល់ទាត់ U23 វៀតណាមគឺពិតជាពិបាកណាស់។ ទោះបីជាឈ្នះលើក្រុមកីឡាបាល់ទាត់ U23 កូរ៉េខាងជើងក្នុងវគ្គប្រកួតចុងក្រោយនេះនៅថ្ងៃទី ១៦ ខែមករាក៏ដោយ ប៉ុន្តែ ក្រុម U23 វៀតណាមនៅតែត្រូវរង់ចាំលទ្ធផលនៃការប្រកួតរវាងក្រុម U23 UAE និង U23 ហ្ស៊កដានី ដើម្បីដឹងថាក្រុម U23វៀតណាម អាចឈានដល់វគ្គប្រកួត ១/៨ ដែរឬទេ៕

ប្រតិកម្មទៅវិញ