ក្រុមប្រទេសអាមេរិកកណ្ដាលទប់ទល់នឹងគ្រោះអាសន្នដែលអាមេរិកបណ្ដេញចេញជនចំណាកស្រុកដោយខុសច្បាប់

Chia sẻ
(VOVworld) - ប្រទេសអាមេរិកកណ្ដាលចំនួន៣រួម
មានហុងឌូរ៉ាស ហ្គាតេម៉ាឡា និង El Salvador មាន
គោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ
ម៉ិកស៊ិក ដើម្បីកសាងយុទ្ធសាស្ត្ររួមសំដៅទប់ទល់នឹង
បញ្ហាជនចំណាកស្រុក ក្នុងកាលៈទេសៈដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump សន្យាថា នឹងបណ្ដេញចេញជនចំណាកស្រុកខុសច្បាប់នោះ។
ក្រុមប្រទេសអាមេរិកកណ្ដាលទប់ទល់នឹងគ្រោះអាសន្នដែលអាមេរិកបណ្ដេញចេញជនចំណាកស្រុកដោយខុសច្បាប់ - ảnh 1
ប្រជាជននៅតំបន់ព្រំដែនអាមេរិកនិងម៉ិកស៊ិក (រូបថត៖EPA/TTXVN)

(VOVworld) - ប្រទេសអាមេរិកកណ្ដាលចំនួន៣រួមមានហុងឌូរ៉ាស ហ្គាតេម៉ាឡា
និង El Salvador មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយម៉ិកស៊ិកដើម្បី
កសាងយុទ្ធសាស្ត្ររួមសំដៅទប់ទល់នឹងបញ្ហាជនចំណាកស្រុក ក្នុងកាលៈទេសៈដែល
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump សន្យាថា នឹងបណ្ដេញចេញ
ជនចំណាកស្រុកខុសច្បាប់នោះ។នាថ្ងៃទី១៦ វិច្ឆិកា ប្រទេស អាមេរិកកណ្ដាលទាំង
៣ពោលខាងលើបានចេញសេចក្ដីថ្លែងការណ៍រួម ដោយ ស្នើឲ្យក្រសួងការបរទេសទាំង
បី រឹតបន្តឹងកិច្ចសហប្រតិបតិ្តការ និងផ្លាស់ប្ដូរ ទស្សនៈអំពីបញ្ហាការងារធ្វើ វិនិយោគ
និងជនចំណាកស្រុក។ប្រទេសទាំងបីនេះ បានសំដែងក្ដីសង្ឃឹមលើការបើកទូលាយ
កិច្ចសហប្រតិបតិ្តការជាមួយម៉ិកស៊ិក ក៏ដូចជាប្រទេសអាមេរិកឡាទីនផ្សេងៗទៀត
ដើម្បីដោះស្រាយបញ្ហាការងារធ្វើ វិនិយោគនិងជនចំណាកស្រុក៕

ប្រតិកម្មទៅវិញ