ក្រុមប្រដាប់ អាវុធ Jund al-Khilifa ចាប់ខ្លួនប្រជាពលរដ្ឋបារាំងមួយនាក់

Chia sẻ
(VOVworld) – នាថ្ងៃទី ២២ កញ្ញា ក្នុងវីដេអ៊ូលើគេហទំព័រណ៍
 YouTube ក្រុមប្រដាប់ អាវុធ Jund al-Khilifa របស់ Algeria
បានអះអាងថា៖ គេកំពុងចាប់ខ្លួនប្រជាពលរដ្ឋ បារាំងមួយនាក់
ក្រុមប្រដាប់ អាវុធ Jund al-Khilifa ចាប់ខ្លួនប្រជាពលរដ្ឋបារាំងមួយនាក់ - ảnh 1
ក្រុមប្រដាប់ អាវុធ Jund al-Khilifa ចាប់ខ្លួនប្រជាពលរដ្ឋបារាំងមួយនាក់ (Image: VNA)


(VOVworld) – នាថ្ងៃទី ២២ កញ្ញា ក្នុងវីដេអ៊ូលើគេហទំព័រណ៍ YouTube ក្រុមប្រដាប់
អាវុធ Jund al-Khilifa របស់ Algeria បានអះអាងថា៖ គេកំពុងចាប់ខ្លួនប្រជាពលរដ្ឋ
បារាំងមួយនាក់ ហើយគំរាមកំហែងសម្លាប់អ្នកនោះ ក្នុងករណី ប៉ារីសបន្តដំណើរការ វាយប្រហារតម្រង់ទៅលើក្រុម “រដ្ឋឥស្លាមស្វ័យប្រកាស”  (IS) នៅអ៊ីរ៉ាក់។ ក្រុមប្រដាប់
អាវុធ Jund al-Khilifa បានសន្យាស្មោះត្រង់ជាមួយ IS និងប្រកាសថា៖ ការចាប់ ចំណាប់ខ្មាំងរបស់គេគឺសំដៅឆ្លើយតបនឹងការអំពាវនាវរបស់ IS តាមនោះ​ ញុះញង់ ជនឥស្លាមលើសកលលោកសម្លាប់ប្រជាពលរដ្ឋរបស់បណ្ដាប្រទេសដែលចូលរួម ការប្រយុទ្ធប្រឆាំងនឹង IS របស់អាមេរិកនៅអ៊ីរ៉ាក់និងស៊ីរី។ ក្នុងវីដេអ៊ូនេះ ចំណាប់ខ្មាំង បានស្នើរឲ្យប្រធានាធិបតីបារាំង លោក​ Francois Hollande មានសកម្មភាពអន្តរាគមន៍
។ ក្នុងពេលនោះ នៅអ៊ីរ៉ាក់ បណ្ដាមុខសញ្ញាសង្គ្រាមសាសនា IS បានវាយប្រហារទៅ លើមូលដ្ឋាននៃកងទ័ពប្រទេសនេះនៅភាគខាងលិចរដ្ឋធានី Baghdad ដែលធ្វើឲ្យ
ទាហានចំនួន ៤០ នាក់ត្រូវស្លាប់និង ៧០ នាក់ទៀតត្រូវបានចាប់ឃុំខ្លួន៕

ប្រតិកម្មទៅវិញ