៦៥% នៃពន្ធលើការនាំចេញរបស់សហភាពអឺរ៉ុបមកកាន់វៀតណាមនឹងត្រូវបានលុបចោលភ្លាមៗនៅពេលដែល EVFTA ចូលជាធរមាន (រូបថត៖ TTXVN) |
នៅពេលដែលរដ្ឋសភាវៀតណាមផ្តល់សច្ចាប័នហើយ កិច្ចព្រមព្រៀង EVFTA នឹងចូលជាធរមានផ្លូវការ ហើយពេលវេលាដែលរំពឹងទុកគឺចាប់ផ្តើមគឺនៅដើមរដូវក្តៅខាងមុខនេះ។ លោក Gordan Grlić Radman រដ្ឋមន្រ្តីក្រសួងការបរទេសនិងជា មន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុបរបស់ក្រូអាត បានឲ្យដឹងថាកិច្ចព្រមព្រៀងនេះគឺជាឯកសារទី ២ ដែលសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយបន្ទាប់ពីប្រទេសសិង្ហបុរី។ នេះក៏ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានមហិច្ឆតាបំផុតដែលមិនធ្លាប់ចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ណាមួយឡើយ។
គួរបញ្ជាក់ថា EVFTA បានកំណត់លុបបំបាត់ចោលនូវពន្ធគយស្ទើរតែទាំងស្រុង (៩៩%) រវាងភាគីទាំងពីរ។ ម្យ៉ាងវិញទៀត ៦៥% ពន្ធលើការនាំចេញរបស់សហភាពអឺរ៉ុបមកកាន់វៀតណាមនឹងត្រូវបានលុបចោលភ្លាមៗនៅពេលដែល EVFTA ចូលជាធរមាន ហើយផ្នែកនៅសេសសល់នឹងត្រូវលុបចោលជាបណ្តើរៗក្នុងរយៈពេល ១០ ឆ្នាំផងដែរ៕