ទាហានបានដាក់ពង្រាយនៅតំបន់ Alole ប្រទេសស៊ូដង់ខាងត្បូង។ (រូបថត៖ AFP/TTXVN) |
បទដាក់ទណ្ឌកម្មនេះនឹងផុតកំណត់នៅចុងខែឧសភា ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងពិភាក្សាអំពីបញ្ហានេះនៅថ្ងៃទី ២៦ ខែឧសភាខាងមុខ។
យោងតាមសមាជិកក្រុមអ្នកជំនាញ បទដាក់ទណ្ឌកម្មត្រូវបានថែរក្សា ដោយសារអស្ថិរភាពកំពុងតែកើតមានឡើងក្នុងប្រទេសអាហ្វ្រិកមួយនេះ។ បទដាក់ទណ្ឌកម្មត្រូវបានរំលោភបំពានក្នុងគ្រប់ករណី អស់រយៈពេល ១២ ខែ ចាប់តាំងពីត្រូវបានពន្យារពេលកាលពីខែឧសភា ឆ្នាំ ២០២១។
កិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៨ បានបញ្ចប់រយៈពេល៥ឆ្នាំ នៃសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ូដង់ខាងត្បូង។ អ្នកជំនាញបនវាយតម្លៃថា កិច្ចព្រមព្រៀងសន្តិភាពមិននាំមកនូវការផ្លាស់ប្តូរពិតប្រាកដណាមួយចំពោះប្រព័ន្ធនយោបាយស៊ូដង់ខាងត្បូងនោះទេ ប៉ុន្តែបានបង្កើតឱកាសពាណិជ្ជកម្មដែលរកកម្រៃសម្រាប់មហាអំណាចនយោបាយតែប៉ុណ្ណោះ។
នៅចុងខែឧសភាឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចមួយ ដោយពន្យាររយៈពេលមួយឆ្នាំ (រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២) ការដាក់ទណ្ឌកម្មអាវុធលើស៊ូដង់ខាងត្បូង ក៏ដូចជាការដាក់ទណ្ឌកម្មហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិចំពោះបុគ្គល និងអង្គភាពមួយចំនួនក្នុងប្រទេសនេះ។ សេចក្តីសម្រេចចិត្តក៏អនុញ្ញាតឱ្យពន្យារពេលអាណត្តិនៃក្រុមប្រឹក្សាអ្នកជំនាញ ដែលជួយត្រួតពិនិត្យការដាក់ទណ្ឌកម្មប្រឆាំងនឹងស៊ូដង់ខាងត្បូង រហូតដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២៕