ក្រុមប្រឹក្សាអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តស្ថាប័នប្រឆាំងភេរវកម្មថ្មី |
ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ រួមមានប្រទេសជាសមាជិកចំនួន១៩៣ បានឯកភាពអនុម័តលើការផ្តើមគំនិតរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres ស្ដីអំពីការបង្កើតស្ថាប័នថ្មី ជួយឧបត្ថម្ភប្រទេសជាសមាជិកអនុវត្តយុទ្ធសាស្ត្រប្រឆាំងភេរវកម្មលើទូទាំងពិភពលោក។ ស្ថាប័នថ្មីនេះនឹងបានដឹក នាំ ដោយអគ្គលេខាធិការរង អង្គការសហប្រជាជាតិទទួលបន្ទុក។ ស្ថាប័ននេះមានសមត្ថកិច្ចសំខាន់ចំនួន៥គឺ៖ទទួលបេសកកម្មប្រឆាំងភេរវកម្មទាំងឡាយ ដែលបាន ក្រុមប្រឹក្សាអង្គការសហប្រជាជាតិប្រគល់ជូន ជំរុញខ្លាំងការខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ជួយឧបត្ថម្ភប្រទេសជាសមាជិក កសាងសមត្ថភាពប្រឆាំងភេរវកម្ម កែលំអរសមត្ថភាពប្រមូលផ្តុំកម្លាំងដើម្បីប្រឆាំងភេរវកម្ម …លៗ