ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្ត ដាក់ទណ្ឌកម្មថ្មីសម្រាប់កូរ៉េខាងជើង

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី ២ កញ្ញា តាមម៉ោងនៅទីក្រុងហាណូយ ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង ១៥ បានឯកភាពអនុម័តលើសេចក្ដីសម្រេចចិត្តដាក់ទណ្ឌកម្មថ្មីទៅលើព្យុងយ៉ាង សំដៅតបតវិញការសាកល្បងនុយក្លេអ៊ែរលើទី ៦ របស់កូរ៉េខាងជើងកាលពីថ្ងៃទី ៣ កញ្ញា។ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្ត ដាក់ទណ្ឌកម្មថ្មីសម្រាប់កូរ៉េខាងជើង - ảnh 1ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្ត
ដាក់ទណ្ឌកម្មថ្មីសម្រាប់កូរ៉េខាងជើង 

នាព្រឹកថ្ងៃទី ២ កញ្ញា តាមម៉ោងនៅទីក្រុងហាណូយ ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង ១៥ បានឯកភាពអនុម័តលើសេចក្ដីសម្រេចចិត្តដាក់ទណ្ឌកម្មថ្មីទៅលើព្យុងយ៉ាង សំដៅតបតវិញការសាកល្បងនុយក្លេអ៊ែរលើទី ៦ របស់កូរ៉េខាងជើងកាលពីថ្ងៃទី ៣ កញ្ញា។ សេចក្ដីសម្រេចចិត្តនេះត្រូវបានអនុម័តដោយការរឹតបន្តឹងទណ្ឌកម្មលើសេចក្តីសម្រេចថ្មីៗ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី ៥ សីហា ប៉ុន្តែ "ស្រាល"  ជាងបើប្រៀបនឹងពង្រាងសេចក្តីសម្រេចចិត្ត ដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Nikki Haley ផ្សព្វផ្សាយនាថ្ងៃទី ៦ កញ្ញា។ ការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងនៅក្នុងសេចក្ដីសម្រេចចិត្តនេះគឺហាមឃាត់រាល់ទំនិញ នាំចេញតម្បាញកាត់ដេររបស់ព្យុងយ៉ាង។ ទន្ទឹមនឹងនោះ សេចក្ដីសម្រេចចិត្តនេះរក្សារបទហ៊ុំព័ទ្ធឧស្ម័នធម្មជាតិនៅកំរិត ៥០០ ពាន់ធុងក្នុងរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី១ ខែតុលា និងនៅកំរិត ២ លានធុង ក្នុងរយៈពេល ១២ ខែ ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០១៨។ ក្រៅពីនោះ ការនាំចេញប្រេងឆៅទៅកាន់ប្រទេសនេះត្រូវបានកំណត់ត្រឹមកម្រិត ២ លានធុងក្នុង ១ ឆ្នាំ។

        គួរឱ្យកត់សម្គាល់ថា សេចក្តីសម្រេចថ្មីនេះ បានអំពាវនាវអនុវត្តវិធានការការទូត ក្នុងនោះមានការស្តារឡើងវិញនូវកិច្ចចរចា ៦ ភាគី។នេះគឺជាចំណុចសំខាន់មួយដែលបានសង្កត់ធ្ងន់ដោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បន្ទាប់ពីអាមេរិកផ្សព្វផ្សាយពង្រាងសេចក្ដីសម្រេចចិត្ត។ មុនពេលបញ្ជូនពង្រាងសេចក្ដីសម្រេចចិត្តនេះដើម្បីបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ អាមេរិកមានជំនួបចរចារយ៉ាងតឹងរឹងជាមួយ រុស្ស៊ីនិងចិន៕

ប្រតិកម្មទៅវិញ