ទាហានឥណ្ឌីនៅចិត្តព្រំដែនតំបន់ Kashmir (រូបថត៖ TTXVN) |
ក៏ប៉ុន្តែ កិច្ចប្រជុំនេះបានបញ្ចប់ដោយគ្មានការឯកភាពណាមួយយ៉ាងច្បាស់លាស់នោះឡើយ។ ប៉ូឡូញដែលប្រទេសកំពុងកាន់តំណែងជាប្រធានប្តូរ វេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែនេះ បានបដិសេធមិន ជូនដំណឹងដោយសារតែការខ្វែងគំនិតគ្នារវាងបណ្តាប្រទេសជាសមាជិក។ ក្នុងពេលនោះ អនុប្រធានតំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅ អ.ស.ប លោក Dmitry Polyanskiy បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះប្រទេសចិនបានអះអាងថាភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានទាក់ទងនឹងជម្លោះទឹកដីនៅតំបន់ Kashmir គឺជាបញ្ហាមួយមានលក្ខណៈអន្តរជាតិ ក៏ប៉ុន្តែបណ្តាប្រទេសជាសមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចាត់ទុកបញ្ហានេះជាបញ្ហាទ្វេភាគីប៉ុណ្ណោះទេ។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ អ.ស.ប លោក Zhang Jun បានឲ្យដឹងថាទស្សនៈរួមរបស់បណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាគួរឲ្យអត់ធ្មត់ ដោយមិនធ្វើសកម្មភាពឯកតោភាគី ដែលអាចបង្កើនភាពតានតឹងក្នុងតំបន់ផងដែរ៕