ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់

Chia sẻ

(VOVWORLD) - នាថ្ងៃទី៣០ ខែមិថុនា អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានអំពាវនាវឲ្យសហរដ្ឋអាមេរិកដកឬលើកលែងការអនុវត្តបទ ដាក់ទណ្ឌកម្មទាំងអស់តម្រង់ទៅលើអ៊ីរ៉ង់ដូចដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥សំដៅទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់រដ្ឋបាលតេអេរ៉ង់។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres។ (រូបថត៖ AFP/VNA)
នេះបើតាមខ្លឹមសារនៃរបាយការណ៍ជាប្រចាំ៦ខែ ស្ដីពីការអនុវត្តសេចក្ដីសម្រេច ចិត្តឆ្នាំ២០១៥ ក្នុងនោះរួមមានកិច្ចព្រមព្រៀង នុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P៥+១ (រួម មានអាមេរិក បារាំង អង់គ្លេស រុស្ស៊ី ចិននិងអាល្លឺម៉ង់) ដែលត្រូវបានលោក Guterres ផ្ញើរទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អ.ស.បក្នុងកិច្ចប្រជុំនាថ្ងៃដដែល។ ថ្នាក់ដឹកនាំ អ.ស.បរូបនេះ ក៏បានអំពាវនាវឲ្យអាមេរិក ពង្រីកវិធានការលើកលែងពាក់ព័ន្ធដល់ប្រតិបត្តិ ការពាណិជ្ជកម្មក្នុងវិស័យប្រេងរ៉ែជាមួយអ៊ីរ៉ង់ ហើយលើកលែងទាំងស្រុងបទដាក់ទណ្ឌ កម្មលើគម្រោងការណ៍ដែលមិនពាក់ព័ន្ធដល់ការអភិវឌ្ឍនុយក្លេអ៊ែរផងដែរ៕

ប្រតិកម្មទៅវិញ