នៅកិច្ចប្រជុំនេះ វៀតណាមបានគាំទ្រចំពោះវិធាន ការការទូតសំដៅបង្ការ ព្រមានជាមុន រារាំងជម្លោះនិងដោះស្រាយជម្លោះ នៅតាមប្រទេសនានាក្នុងតំបន់។
ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុម បេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែក ទស្សនៈរួមរវាងបណ្ដាប្រទេសដោយសម្ដែងនូវការព្រួយបារម្ភចំពោះស្ថានភាពសន្តិសុខនៅក្នុងតំបន់ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមបេសកកម្មអង្គការសហប្រជាជាតិនិងកងកម្លាំង G5 Sahel ក្នុង ការប្រយុទ្ធប្រឆាំងភេរវកម្ម ក៏ដូចជាការពារពលរដ្ឋ ជាពិសេសគឺនារីនិង កុមារផងដែរ៕