សេចក្តីសម្រេចចិត្តលេខ ២៥៦២ ដែលព្រាងឡើងដោយសហរដ្ឋអាមេរិកដើម្បីអបអរសាទរចំពោះការវិវឌ្ឍន៍វិជ្ជមានមួយចំនួនទាក់ទងនឹងតំបន់ដាហ្វួរ (ស៊ូដង់) នាពេលថ្មីៗនេះ ដោយគូសបញ្ជាក់ការទទួលខុសត្រូវចម្បងរបស់រដ្ឋាភិបាល ស៊ូដង់ក្នុងការការពារជនស៊ីវិលនៅក្នុងតំបន់ដាហ្វួរ ជៀសវាងពីជម្លោះកើតមានឡើងនិងអំពាវនាវដល់រដ្ឋាភិបាលឱ្យខិតខំប្រឹងប្រែងដោះស្រាយបញ្ហាអំពើហឹង្សារវាងសហគមន៍នានា។
នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានកោតសរសើរចំពោះវិវឌ្ឍន៍វិជ្ជមានមួយចំនួនក្នុងការអនុវត្តកិច្ចព្រមព្រៀង Minsk នាពេលថ្មីៗនេះ ដូចជាការដោះលែងអ្នកទោស និងកិច្ចព្រមព្រៀងឈប់បាញ់ដែលទទួលបានជោគជ័យកាលពីថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០ ។ ទោះជាយ៉ាងណាក៏ដោយ លោក Dang Dinh Quy បានបញ្ជាក់ថែមទៀតថា ជម្លោះនៅតែកើតឡើង ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងស្ថានភាពមនុស្សធម៌នៅភាគខាងកើតអ៊ុយក្រែន៕