ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពន្យារពេល​បោះឆ្នោតលើសេចក្តី​សម្រេច​ចិត្ត​ទាក់ទងនឹងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់

Chia sẻ
(VOVWORLD) - ការបោះឆ្នោតលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ទាក់ទងនឹងជម្លោះរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាសនៅតំបន់ហ្គាហ្សា ត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅកាលពីថ្ងៃទី២១ខែធ្នូ ត្រូវបាន ពន្យារពេលរហូតដល់ថ្ងៃទី ២២ ខែធ្នូ។ 

ការបោះឆ្នោតត្រូវបានពន្យារពេលជាច្រើនដង ចាប់តាំងពីថ្ងៃទី ១៨ ខែធ្នូ រហូតមកដល់ពេលនេះ ដោយសារតែភាគីនានាមិនទាន់ឈានដល់ការឯកភាពគ្នានិងត្រូវការពេលវេលាបន្ថែមទៀតដើម្បីបន្តការពិគ្រោះយោបល់។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពន្យារពេល​បោះឆ្នោតលើសេចក្តី​សម្រេច​ចិត្ត​ទាក់ទងនឹងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ - ảnh 1កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ស្តីពីជម្លោះនៅហ្គាហ្សា ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត៖ SPA/TTXVN

សេចក្តីព្រាងសេចក្តីសម្រេចចិត្តត្រូវបានស្នើឡើងដោយអេមីរ៉ាតអារ៉ាប់រួម(UAE)។ ដើម្បីត្រូវបានអនុម័ត សេចក្តីព្រាងនេះ ត្រូវការសំឡេងគាំទ្រយ៉ាងហោចណាស់ ៩សំឡេង ហើយគ្មានការបោះឆ្នោតវេតូពីសមាជិកអចិន្ត្រៃយ៍ណាមួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខ រួមមាន រុស្ស៊ី ចិន អាមេរិក បារាំង និងអង់គ្លេស។ ទោះយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ៨ ខែធ្នូ សហរដ្ឋអាមេរិកបានវេតូលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា។ បច្ចុប្បន្ននេះ ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខកំពុងស្វែងរកការឯកភាពគ្នាលើសេចក្តីព្រាងដែលបានកែសម្រួល ដោយផ្តោតលើការពង្រីកទម្រង់នៃការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាទាំងមូល មិនត្រឹមតែតាមផ្លូវគោកប៉ុណ្ណោះទេ ថែមទាំងផ្លូវសមុទ្រ និងផ្លូវអាកាសទៀតផង។ សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនអាចនឹងគាំទ្រសេចក្តីព្រាងវិសោធនកម្មមួយដែលទៀមទារឱ្យទាំងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ អនុញ្ញាតឱ្យប្រើប្រាស់ "ខ្សែផ្លូវទាំងអស់ដែលអាចធ្វើបាន" ដើម្បីដឹកជញ្ជូនទំនិញមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ