ការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ -១៩ នៅ Pomona រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។ (រូបថត៖ AFP / VNA) |
កិច្ចពិភាក្សានេះ ត្រូវបានគេរំពឹងថានឹងទាក់ទងទៅនឹងការខ្វែងគំនិតគ្នាជាច្រើន ក្នុងចំណោមប្រទេស ជាសមាជិកផងដែរ។
ក្នុងចំណោមបញ្ហាដែលត្រូវលើក យកមកពិភាក្សា គឺវិធីចែក ចាយវ៉ាក់សាំងយ៉ាងដូចម្តេចប្រកបដោយសមភាពេ ពីព្រោះប្រទេសអ្នកមាននៅតំបន់អឌ្ឍគោលខាងជើងកំពុងទទួលការចាក់វ៉ាក់សាំងជាមុន ខណៈពេលដែលបណ្តាប្រទេសនៅតំបន់អឌ្ឍគោលខាងត្បូង កំពុងស្ថិតនៅស្ថានភាពគ្មានវ៉ាក់សាំងនៅឡើយ។
បញ្ហាមួយទៀតគឺថា តើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន ១៥ រួមជាមួយបុគ្គលិកអង្គការសហប្រជាជាតិផ្សេងទៀតដែលត្រូវបានដាក់ពង្រាយនៅជុំវិញពិភពលោក គួរតែដាក់លបញ្ចូលក្នុងបញ្ជីកម្មករទទួលបានអាទិភាពចាក់វ៉ាក់សាំងដែរឬទេ សូម្បីតែនៅក្នុងប្រទេសដែលគ្មានវ៉ាក់សាំងក៏ដោយ៕