ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់កំហិត​លើការធ្វើដំណើរ ចំពោះមេដឹកនាំវិស័យអប់រំនៃ​រដ្ឋអំណាច​តាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ២១ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានប្រកាសពីការដកមេដឹកនាំពីររូបនៃក្រសួងអប់រំ ក្រោមរដ្ឋអំណាចតាលីបង់នៅអាហ្វហ្គានីស្ថាន ចេញពីបញ្ជីលើកលែងទណ្ឌកម្ម អាស្រ័យហេតុនេះ តួអង្គទាំងពីរនេះលែងមានសិទ្ធិធ្វើដំណើរទៅក្រៅប្រទេសដើម្បីចូលរួមកិច្ចចរចាសន្តិភាពទៀតឡើយ។

វិធានការនេះ ត្រូវបានគណៈកម្មាធិការដាក់ទណ្ឌកម្មតាលីបង់នៃក្រុមប្រឹក្សាសន្តិសុខអនុម័ត បន្ទាប់ពីរដ្ឋអំណាចតាលីបង់បានដកការប្តេជ្ញាចិត្តរបស់ខ្លួនដែលបានធ្វើឡើងកាលពីខែមីនា ក្នុងការអនុញ្ញាតឲ្យក្មេងស្រីវិទ្យាល័យទៅសាលារៀន។ រដ្ឋអំណាចតាលីបង់បានប្រកាសថា នឹងមិនអនុញ្ញាតឲ្យក្មេងស្រីទៅសាលារៀនឡើយ រហូតទាល់តែមានផែនការក្រោមច្បាប់អ៊ីស្លាម ត្រូវបានបង្កើតឡើង៕

ប្រតិកម្មទៅវិញ