ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំបិទទ្វារស្តីពីស្ថានភាពនៅយេម៉ែន

Chia sẻ
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី ១៦ ខែមករា បានបើកសម័យប្រជុំពិគ្រោះយោបល់បិទទ្វារស្តីពីស្ថានភាពនៅយេម៉ែន។

កិច្ចប្រជុំនេះធ្វើឡើងក្នុងបរិបទដែលកងកម្លាំង Houthi នៅក្នុងប្រទេសយេម៉ែនបានបន្តវាយប្រហារលើនាវាពាណិជ្ជកម្មដែលឆ្លងកាត់សមុទ្រក្រហម ដែលប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូននៅលើផ្លូវសមុទ្រអន្តរជាតិដ៏សំខាន់នេះ។ ការវិវឌ្ឍន៍ភាពតាន តឹងនៅសមុទ្រក្រហម និងផលប៉ះពាល់លើដំណើរការនយោបាយនៅយេម៉ែននឹងជាប្រធានបទសំខាន់នៃការពិភាក្សា។ នៅក្នុងកិច្ចប្រជុំនេះ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសយេម៉ែន Hans Grundberg ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ Joyce Msuya និងជាប្រធានបេសកកម្មរបស់អង្គការសហប្រជាជាតិគាំទ្រកិច្ចព្រមព្រៀង Hodeidah (UNMHA) Michael Beary បានបង្ហាញរបាយការណ៍វាយតម្លៃស្ថានភាព មុននឹងពេលដែលប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខពិភាក្សា និងបញ្ចេញមតិ។

កិច្ចប្រជុំពិគ្រោះយោបល់ដែលបិទទ្វារបានធ្វើឡើងក្នុងបរិបទនៃការបង្កើនភាពតានតឹងក្នុងស្ថានភាពសមុទ្រក្រហម។ កងកម្លាំង Houthi ក្នុងប្រទេសយេម៉ែន បានធ្វើការវាយឆ្មក់ជាង ២០ ដងលើនាវាដែលឆ្លងកាត់សមុទ្រក្រហម ចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដល់បច្ចុប្បន្ន។ នៅក្នុងបរិបទនោះ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មាននាវាចំនួន ១៥ គ្រឿងត្រូវផ្លាស់ប្តូរផ្លូវចេញដែរ៕

ប្រតិកម្មទៅវិញ