ក្រុមប្រឹក្សាសន្តិសុខមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិមនុស្សធម៌នៅស៊ីរី

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ២៩ ខែមីនា (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំប្រចាំខែតាមប្រព័ន្ធវីដេអូ ស្តីពីស្ថានភាពមនុស្សធម៌នៅស៊ីរី។ 
ក្រុមប្រឹក្សាសន្តិសុខមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិមនុស្សធម៌នៅស៊ីរី - ảnh 1កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមអ៊ិន ធឺរណែត ស្តីពីស្ថានភាពនៅស៊ីរី (រូបថតៈ អ្នកយកព័ត៌មាន VOV ប្រចាំនៅសហរដ្ឋអាមេរិក)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចែក រំលែកការព្រួយបារម្ភរួម របស់សមា ជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខអំពីស្ថានភាពមនុស្សធម៌នៅប្រទេសស៊ីរី ដែលកំពុងអាក្រក់ទៅៗ  ជាពិសេស ការលំបាកដែលស្ត្រី កុមារនិងក្រុមងាយរងគ្រោះដទៃទៀតកំពុងតែ ស៊ូទ្រាំរាល់ថ្ងៃ។ ឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវដល់ភាគីដែលពាក់ព័ន្ធក្នុងជម្លោះនៅស៊ីរី បង្កើនកិច្ចសហប្រតិបត្តិការដើម្បីធានាថា ជំនួយមនុស្សធម៌មិនត្រូវជាប់គាំងនិងទាន់ពេលវេលា ព្រមទាំង ជម្រុញឱ្យសហគមន៍អន្តរជាតិសហប្រតិបត្តិការដើម្បីធានាបាននូវជំនួយមនុស្សធម៌ដែលមានប្រសិទ្ធភាពបំផុត។ ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការស្វែងរកដំណោះស្រាយនយោបាយរយៈពេលវែងសម្រាប់វិបត្តិនៅស៊ីរីដើម្បីបញ្ចប់ទាំងស្រុង នូវស្ថានភាពលំបាកបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ