លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ |
នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសូម៉ាលីក្នុងការរៀបចំការបោះឆ្នោត ព្រមទាំងសង្កត់ធ្ងន់លើចំណងសាមគ្គីភាពនិងការផ្សះផ្សារជាតិរវាងរដ្ឋាភិបាលនិងរដ្ឋជាសមាជិកដោយអំពាវនាវឱ្យភាគីនានាឲ្យសហការ បង្កើនធ្វើកិច្ចសន្ទនា និងជឿជាក់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជន។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែកការលំបាកដោយសារគ្រោះសត្វកណ្តូប ទឹកជំនន់និងជំងឺរាតត្បាត Covid-19 ព្រមទាំងបានអំពាវនាវដៃគូអន្តរជាតិនានាឲ្យជួយគាំទ្រ រដ្ឋាភិបាលរបស់សូម៉ាលី ក្នុងការកាត់បន្ថយផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច-សង្គមក៏ដូចជាដោះស្រាយតម្រូវការខាងមនុស្សធម៌ផងដែរ៕